បង្រ្កាបគ្រឿងញៀនចាប់ជនសង្ស័យជាង១០នាក់
កំពង់ចាម៖កម្លាំងជំនាញប្រឆាំងគ្រឿងញៀនបន្តស្រាវជ្រាវមុខសញ្ញាជួញដូរខុសច្បាប់នូវសារធាតុញៀនរហូតឈានដល់ការបង្រ្កាបបានជនសង្ស័យចំនួន០២នាក់បន្ថែមទៀតបន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យចំនួន១១នាក់។
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យចំនួន១១នាក់ដែលបង្ក្រាបបាននៅស្រុកកងមាសកាលពីថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោឯម កុសលស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការណ៍ជាមួយ ជំនាញស្រុកមុខកំពូលខេត្តកណ្ដាលដឹកនាំដោយលោកវរសេនីយ៍ទោជីវសេងរស់នាយការិយាល័យប្រឆាំងគ្រឿងញៀនបន្តបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរនឹងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់នៅវេលាម៉ោង១៥.៣០នាទីនៅភូមិចុងព្រែកឃុំរការកោង២ស្រុកមុខកំពូលខេត្តកណ្តាល។
១.ឈ្មោះ ប៊ុនតុលា ភេទប្រុស សញ្ជាតិខ្មែរ អាយុ២២ឆ្នាំ រស់នៅភូមិចុងព្រែកឃុំរការកោងទី២ស្រុកមុខកំពូលខេត្តកណ្តាល។
២.ឈ្មោះសាំងសុីថេតភេទប្រុសអាយុ២៥ឆ្នាំជាតិខ្មែររស់នៅភូមិស្ពានថ្មីឃុំរការកោងស្រុកមុខកំពូលខេត្តកណ្តាល។
ដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៍សចំនួន១៦កញ្ចប់
ទូរស័ព្ទដៃចំនួន០៤គ្រឿង នឹងថង់វេចខ្ចប់មួយចំនួនធំ៕