ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនជាតិរុស្សីម្នាក់ ពីបទ ទិញពេស្យាចារកុមារ

52

សៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប បានរៀបចំសំណុំរឿងបញ្ជូន នជាតិរុស្សីម្នាក់ ពីបទ ទិញពេស្យាចារកុមារ ទៅតុលាការ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការ ជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាន និងកម្លាំងជំនាញក្រុងភ្នំពេញ អនុវត្តដីកា បញ្ជាឲ្យចូលខ្លួន របស់សាលាដំបូងខេត្តសៀមរាប បញ្ជាឲ្យជនបរទេស ឈ្មោះ Roman Bak Tigzih ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិរុស្ស៊ី លិខិតឆ្លងដែនមិនជាប់ខ្លួន ( ជនសង្ស័យប្រាប់ថាលិខិតឆ្លងដែននៅបន្តវីសារ នៅស្ថានទូត) ពីបទទិញពេស្យាចារកុមារ ប្រព្រឹត្តនៅត្រង់ចំណុចសណ្ឋាគាររ៉ូមេទិក ស្ថិតនៅភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប អំឡុងខែឧសភា និងមិថុនា ឆ្នាំ២០១៩ ហើយបានគេចខ្លួនទៅក្រុងភ្នំពេញបាត់ ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យនៅមុខអគារ the brigt ខាងត្បូង ស្ថានទូត អូស្រ្តាលី ក្រុងភ្នំពេញ ក្នុងពេលនោះមានការ តដៃ រើបម្រះ បម្រុងរត់គេច ប៉ុន្តែកម្លាំងយើងគ្រប់គ្រងស្ថានការបាន ហើយបាននាំមកខេត្តសៀមរាប ឃាត់ខ្លួននៅម៉ោង២៣នឹង៣០​នាទី និងបន្តនីតិវិធី រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង