កម្ពុជានិងវៀតណាមមានគោលបំណង ឲ្យចង់អោយមានការរត់ត្រង់នៃរថយន្តដឹកជញ្ជូនអ្នកដំណើរភ្នំពេញ.វង់តាវ,វង់តាវ.ភ្នំពេញ
ភ្នំពេញ៖កម្ពុជានិងវៀតណាមមានគោលបំណងឲ្យចង់អោយមានការរត់ត្រង់នៃរថយន្តដឹកជញ្ជូនអ្នកដំណើរភ្នំពេញ.វង់តាវ,វង់តាវ.ភ្នំពេញក្នុងន័យទាក់ទាញភ្ញៀវទេសចរណ៏ឲ្យបានកាន់តែច្រើនថែមទៀតនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា(MOU) រួមនឹងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច,ពាណិជ្ជកម្មរវាងទីក្រុងទាំង២ឲ្យកាន់តែប្រសើរឡើង។
គោលបំណងបែបនេះបានលើកឡើងក្នុងជំនួប
ជជែកគ្នារវាងលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញជាមួយប្រតិភូទីក្រុងវង់តាវខេត្តបារៀនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយលោកង្វៀងហុងលីញសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម,លេខាបក្សនិងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបារៀនាព្រឹកថ្ងៃទី២១តុលានេះនៅសាលារាជធានីភ្នំពេញ។
លោកឃួងស្រេងបានរំលឹកឡើងវិញពីដំណាក់កាលដែលកម្ពុជាជួបការលំបាកគឺមានតែមិត្តវៀតណាមដែលមានភូមិផងរបងជាមួយទេដែលបានជួយដល់កម្ពុជាហើយប្រពៃណីជួយគ្នាទៅវិញទៅមកនេះមានរហូតដល់បច្ចុប្បន្ន។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកង្វៀងហុងលីញពាក់ពន្ធ័នឹងការតាំងទីលំនៅរបស់ជនជាតិវៀតណាមនៅរាជធានីភ្នំពេញជាពិសេសនៅលើដងទន្លេសាបលោកឃួងស្រេងបានបញ្ជាក់ថា៖កម្ពុជាមានច្បាប់អន្តោប្រវេសន្តដែលតំរូវឲ្យយើងអនុវត្តតាមច្បាប់គឺធ្វើឡើងគ្រប់ជនជាតិមិនថាជនជាតិវៀតណាមឬសាសន៏ដទៃណា
ទេគឺយើងធ្វើដោយមិនមានការរើសអើងដោយយកច្បាប់ជាគោលគឺត្រូវរៀបចំឲ្យស្របច្បាប់និងមានសណ្តាប់ធ្នាប់។
លោកអភិបាលបន្តថា៖យើងមិនចង់ឃើញទឹកទន្លេមេគង្គរបស់យើងពោរពេញដោយការបំពុលបរិស្ថានហើយបើទន្លេមេគង្គនៅកម្ពុជាត្រូវបានបំពុលវានឹងប៉ះពាល់ដល់ទន្លេមេគង្គនៅវៀតណាមដែរព្រោះកម្ពុជានិងវៀតណាមប្រើទឹកទន្លេមេគង្គតែមួយ៕