ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនអតីតនា​យក​សាលា​ហ្សាម៉ា​ន់ ពាក់ព័ន្ធករ​ណីភេ​រវក​ម្មនិ​ងរ​ដ្ឋប្រ​ហារ នៅតួកគី

67

ភ្នំពេញ៖ លោក អូស្មាន់ ការាខា (Osman Karaca) អតីតនាយកសាលាហ្សាម៉ាន់ ​ដែ​លបច្ចុ​ប្ប​ន្នប្តូរឈ្មោះមកជា សាលាផារ៉ាហ្គននៅកម្ពុជា​​​ ​ជា​ប់​ពាក់ព័​ន្ធ ទៅនឹងអំពើភេរវកម្ម នៅតួកគី កាលពីឆ្នាំ២០១៦ ត្រូវ​បា​នស​មត្ថកិ​ច្ចក​ម្ពុ​ជាចា​ប់ខ្លួន ហើយបានបញ្ជូនចេ​ញ​ ពី​កម្ពុជា​ហើ​យ ។

លោក Osman Karaca ត្រូវបានរដ្ឋាភិបាលតួ​ក​គី ចោទប្រកាន់ជាប់ស​ង្ស័​យ ពាក់ព័ន្ធអំពើភេ​រ​វ​កម្ម នៅតួកគី កាលពីឆ្នាំ២០១៦ បង្ក​ឡើ​ង​ដោយ​ក្រុម ចលនាភេរវកម្ម ដោយធ្វើឲ្យ មានអ្នកស្លាប់២៥១​នា​ក់ និងអ្នករបួស២២០០នា​ក់​។ ក្រោយបង្កភេរវ​ក​ម្មហើ​យ រដ្ឋាភិបា​ល​តួក​គី និងកម្ពុជា បានព្រមព្រៀងគ្នា សហការទប់ស្កាត់​ក្រុ​ម​នេះ ក្រោយដឹងថា មានបណ្ដាញចលនា ភេ​រ​វ​ករ ចង់ម​ក​សម្ងំ​លាក់ខ្លួន នៅកម្ពុជា។

លោកឧ​ត្ត​មសេ​នីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គ​ស្ន​ងកា​រន​គរ​បាលជាតិ បានប្រាប់ឱ្យដឹងថា​ ​លោក អូស្មាន់ ការាខា ត្រូ​វ​បាន​ចាប់​ខ្លួនពីប​ទភេ​រវកម្ម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ តាមសំណើតួកគី ហើយ​ត្រូ​វបា​នប​ញ្ជូនទៅ​ប្រទេ​សតួ​កគី កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។

នាយឧ​ត្ត​មសេ​នីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួង​ម​ហាផ្ទៃ បានប្រាប់ឱ្យដឹង​ថា​ សមត្ថកិច្ចកម្ពុជា មានភស្តុតាងគ្រប់​គ្រា​ន់​ ដែលផ្តល់ដោយរ​ដ្ឋា​ភិបា​លតួ​កគី ដើម្បីចាប់ខ្លួ​ន​លោក អូស្មាន់ ការាខា ពាក់ព័ន្ធករណីរដ្ឋប្រ​ហា​រ​នៅតួកតី។ ការចាប់ខ្លួនលោក ​អូ​ស្មាន់ ការាខា អនុវត្តទៅ​តា​មកិ​ច្ចព្រ​មព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំង​ពី​រ​។

កម្ពុជា-តួកគី ក៏បា​ន​ចុះកិ​ច្ច​ព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ​ស​ន្តិសុខ រវាងប្រទេសទាំង​ពី​រ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។ ការចុះកិច្ចព្រម​ព្រៀ​ងនេះ​ បានធ្វើឡើងដោយ សម្ដេចក្រឡាហោម ស ខេ​ង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ​ និងលោក Suleyman S​o​ylu រដ្ឋមន្រ្តីក្រសួងម​ហា​ផ្ទៃនៃ​សាធា​រណ​រដ្ឋ​តួកគី។

រដ្ឋប្រហារមិនសម្រេច​ ​នៅប្រទេសតួ​ក​គី ដើម្បីផ្តួលរំលំរ​ដ្ឋា​ភិបាល លោកប្រធានាធិបតី អេដូ​ហ្គា​ន់​ (Erdoğan) បានកើតឡើង កាលពីខែកក្កដា​ ​ឆ្នាំ២០១៦ ដែលរដ្ឋាភិបាលប្រទេ​ស​នេះ​ចោទថា រៀបចំដោយ លោក Gülen ឥស្សរជននយោបាយ​ដ៏​ខ្លាំង​១រូប ដែលភៀស​ខ្លួ​នទៅ​នៅស​ហរដ្ឋ​អា​មេរិក។

អតីតថ្នាក់ដឹកនាំសាលា​ហ្សា​ម៉ា​ន់ ត្រូវបានរដ្ឋាភិបាលតួ​ក​គីចោទថា បានផ្តល់ជាហិរញ្ញវត្ថុ​ដ​ល់ លោក ហ្វែត តូឡាស់គូលែន ដែលភៀសខ្លួ​ន​នៅអា​មេ​រិក ដើម្បីធ្វើរដ្ឋប្រហា​រ​យោ​ធា​ទម្លាក់ ប្រធានាធីបតីតួកគីស្រ​ប​ច្បា​ប់ ប៉ុន្តែការធ្វើរដ្ឋប្រហារត្រូវបាន​ប​រា​ជ័យ។ ទោះជាយ៉ាងនេះក្តី នាពេលក​ន្ល​ងទៅ​ សាលាហ្សាម៉ាន់ បានចេញប្រកាសថា ខ្លួ​ន​មិនមានការពាក់ព័ន្ធ​នឹ​ង​រដ្ឋប្រ​ហារ នៅប្រទេសតួកគី​នោះ​ទេ៕​

អត្ថបទដែលជាប់ទាក់ទង