សំណេះសំណាលមុនចេញទៅប្រកួត The 10 th ASEAN School Games
ភ្នំពេញ:ព្រឹកថ្ងៃទី១៧កក្កដាលោកស៊ាន បូរ៉ាតរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡានិងជាប្រធានសហ
ព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជាបានជួបសំណេះសំណាលជាមួយប្រតិភូកីឡាសិស្សកម្ពុជាដែលត្រូវចេញទៅចូលរួមប្រ
កួតក្នុងព្រឹត្តិការណ៍The 10th ASEAN Schoolនៅប្រទេសម៉ាឡេស៊ី ។
លោកអ៊ុក សិទ្ធិជាដែលជាអគ្គនាយកកីឡា និង ជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជាបញ្ចាក់
ថាការចេញទៅប្រកួតនេះក្រោមការចំណាយទាំងស្រុងរបស់ក្រសួងអប់រំយុវជន និង កីឡា ។កីឡាចំនួន៤ប្រភេទ
ដែលត្រូវទៅនោះមានវាយកូនឃ្លីលើតុ អត្តពលកម្ម ហែលទឹក និង វាយសី ។
លោកព្រំ ប៊ុណ្ណយីជានាយបេសកកម្មរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍នេះបានឲ្យដឹងដែរថានេះជាលើកទី៣
ហើយដែលកម្ពុជាបញ្ជូនកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតកីឡាសិស្សនេះ ។ការចេញទៅប្រកួតលើកនេះសម្រាប់
ប្រភេទកីឡាអត្តពលកម្មដែលមានកីឡាករ៤រូប កីឡាការិនី៤រូបនោះគឺលេងវិញ្ញាសារត់បណ្ដាកាំបុរស-នារី រត់១០០
និង២០០ម៉ែត្របុរស-នារី ។រត់៤០០ម៉ែត្របុរស រត់១.៥០០ម៉ែត្របុរស-នារី និងរត់៣.០០០ម៉ែត្រ ។
ប្រភេទកីឡាវាយកូនឃ្លីលើតុដែលមានកីឡាករ៤រូប កីឡាការិនី៣រូបនោះលេងវិញ្ញាសាវាយម្នាក់ទល់ម្នាក់
បុរស ២នាក់ទល់២នាក់បុរសវិញ្ញាសាក្រុមបុរស និងនិងប្រកួតចម្រុះ ។ ប្រភេទកីឡាវាយសីមានកីឡាករ៦រូប កីឡា
ការិនី៤រូបគឺលេងវិញ្ញាសាវាយគូ វិញ្ញាសាវាយទោល និង ប្រកួតជាក្រុម ។ប្រភេទកីឡាហែលទឹកបញ្ជូនកីឡាករ៤រូប និង កីឡាការិនី៤រូប ។
សូមបញ្ជាក់ថាកីឡាករ-កីឡាការិនីដែលចេញទៅប្រកួតនេះសុទ្ធតែជាកីឡាថ្នាលគ្រប់គ្រងដោយមជ្ឈមណ្ឌល
ជាតិហ្វឹកហ្វឹនកីឡា ។នេះជាឱកាសនៃការធ្វើតេស្តលើសមត្ថភាពកីឡាជម្រើសជាតិថ្នាលរបស់កម្ពុជា ។
ប្រទេសដែលចូលរួមប្រកួតមានចំនួន១០ដោយទីម័រខាងកើតអវត្តមាន ។ប្រភេទកីឡាដែលដាក់ឲ្យប្រកួតក៏
មាន១០ដែរគឺអត្តពលកម្ម ហែលទឹក វាយសី កាយសម្ព័ន្ធ បាល់បោះ Netball Squash វាយកូនឃ្លីលើតុ បាល់ទះនិង
សីប៉ាក់តាក្រ ៕