ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកកិច្ចសន្ទនាទ្វេភាគី ពីសិ​ទ្ធិមនុស្ស រវាងកម្ពុជា និងស៊ុយអែត

63

ភ្នំពេញ៖ បើតាមការផ្សាយរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (Cambodian Human Rights Committee) នៅលើហ្វេសប៊ុកផ្លូវការថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ជាថ្ងៃដំបូង ក្នុងការបើកកិច្ចសន្ទនាទ្វេភាគី ស្តីពីសិទ្ធិមនុស្សរវាងកម្ពុជា និងស៊ុយអែត ដែលរៀបចំ​ឡើង​នៅទី​ក្រុងស្តុកខូម ប្រទេសស៊ុយ ដែលដឹកនាំដោយលោកជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ប្រតិភូកម្ពុជា និងស៊ុយអែតបានធ្វើកិច្ចពិភា​ក្សា​ និ​ងចែករំលែកបទពិសោធន៍ជាបឋ​ម​លើ​កិ​ច្ចការមួយចំនួនដូចខាង​​ក្រោ​ម៖

១. ការផ្តល់ការរាយការណ៍ពីវឌ្ឍនភា​ព​សិទ្ធិម​នុ​ស្សចា​ប់តាំង​ពីកិច្ចសន្ទនាលើកមុនដែលធ្វើនៅទីក្រុងភ្នំពេញ​ ​ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧

​២.​ ការធ្វើទស្សនកិច្ច និងជួបលោក​ស្រី Annika SÖder រដ្ឋលេខាធិការក្រសួងការប​រ​ទេស​ និងពិភាក្សាជាបឋមនូវប្រ​ធា​នបទ​ពាក់ព័​ន្ធ​នឹងសិ​ទ្ធិកា​រងារ

៣. ការចែករំលែក​ បទពិសោធន៍អំពីតួនាទីនៃយន្តការសម្របសម្រួល​និ​ងដោះ​ស្រាយ​ពាក្យ​បណ្ដឹងរ​បស់​ប្រជាព​លរដ្ឋ (Ombudsmen Functions) ពី​លោ​កស្រី Charlotte de Geer Fallman និងលោកស្រី Ellen Ringqvist

៤. ការជួប​ចែករំ​លែកប​ទពិសោ​ធន៍ទៅ​វិញទៅមក និងពិភាក្សាគ្នាពាក់ព័ន្ធជំនួយផ្នែកច្បាប់​ ​ដែលចូលរួមចែករំលែកដោយ​លោក​​ ​Johan Sangborn

៥. កា​រ​ជួប​ជាមួយនិស្សិតអាហារូបករណ៍កម្ពុជា​ដែ​ល​សិក្សា​នៅ Raoul Wallenberg Institute for Human Rights and International ​Humanitarian Law ដែលពួកគេបានចែករំលែកនូ​វ​បទ​ពិ​សោធន៍​នៃការ​សិក្សា​នៅទីនេះ​ និងផែនការអនាគតរ​ប​​ស់​ពួ​កគេ

៦. ការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗក្នុង​កិ​ច្ចកា​រពារ និងការលើកកម្ពស់សិទ្ធិនៃអ្នក​ស្រ​ឡាញ់​ភេទ​ដូ​ចគ្នា (LGBTI Persons) ដែលចូលរួមចែករំលែកដោយ​ លោ​ក​ស្រី​​ Elinor Hammarskjold, លោក​ Hans Linde, លោក​ Andres Zanzi, និងលោកស្រី​ Emilie Weiderud៕

អត្ថបទដែលជាប់ទាក់ទង