ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីអបអរសាទរខួបលើកទី២១ ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ខែតុលា

158

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃចន្ទ៨រោចខែអស្សុជឆ្នាំកុរឯកស័ក.២៥៦៣សាងៃទី២១ខែតុលាឆ្នាំ២០១៩បានធ្វើពិធី

អបអរសាទរខួបលើកទី២១ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ខែតុលាដែលការប្រារពពីធីនេះឡើងដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ក្នុងការគាំពារថែរក្សាផ្តល់តម្លៃនិងលើកទឹកចិត្តចំពោះមនុស្សចាស់ដែលជាប្រភពនៃបទពិសោធន៍មិនចេះរីងស្ងួតសម្រាប់មនុស្សវ័យក្មេងជំនាន់បច្ចុប្បន្ននិងតទៅជំនាន់ក្រោយៗទៀត។

   ពិធីនេះធ្វើឡើងក្រោមវត្តមានលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោកមុំប៊ុនថនអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាព្រមទាំងមានការចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងបងប្អូននិវត្តន៍ជនជាង៣០០នាក់នៅសាលារាជធានីភ្នំពេញ។

   លោកស្រីមុំចាន់ដានីប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញបានមានប្រសាសន៍ថាមនុស្សចាស់កំណត់ត្រឹមអាយុ៦០ឡើងទៅ។មនុស្សចាស់ជាឃ្លាំងបទពិសោធល្អៗសម្រាប់កូនចៅជំនន់ក្រោយដោយនៅរាជធានីភ្នំពេញមានមនុស្សចាស់សរុបចំនួន១៤៦៥៩៩នាក់។លោកស្រីថារាជធានីភ្នំពេញយើងបានចងក្រងជាសមាគមន៍មនុស្សចាស់តាំងពីឆ្នាំ២០១០មកម្លេះប៉ុន្តែមិនបានគ្រប់សង្កាត់នូវឡើយ។តែសម្រាប់ឆ្នាំ២០១៩នេះក្រោមការសហការជាមួយអាជ្ញាធរមូលដ្ឋានយើងបានកសាងសមាគមននេះបានគ្រប់ចំនួនហើយនៅខណ្ឌនីមួយៗនិងបានជួយឧបត្ថមពួកគាត់ជាបន្តបន្ទាប់មិនថាសម្ភារៈនិងថវិការទទួលបានភាពកក់ក្តៅមិនឯកកោ។

  លោកឃួងស្រេងបានមានប្រសាសន៍ថាទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ខែតុលាឆ្នាំ២០១៩ក្រោមប្រធានបទគាំទ្រសុខុមាលភាពមនុស្សចាស់គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជាដែលប្រធានបទនេះបានបង្ហាញឱ្យឃើញអំពីយន្តការគាំទ្រសំដៅធ្វើយ៉ាងណាឱ្យមានការចូលរួមកាន់តែប្រសើរឡើងចំពោះការលើកស្ទួយសុខុមាលភាពនិងការផ្តល់ភាពកក់ក្តៅបន្ថែមទៀតជូនមនុស្សចាស់  លោកបន្តថាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាជានិច្ចកាលសម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតែងបានផ្តល់ក្តីអាណិតស្រឡាញ់យកចិត្តទុកដាក់ផ្តល់តម្លៃនិងគិតគូរពីសុខទុក្ខរបស់បងប្អូនមន្ត្រីរាជការនិវត្តន៍ជនជារៀមច្បងនិងមនុស្សចាស់ទាំងអស់ដូចអ្វីដែលរាជរដ្ឋាភិបាលនិងសង្គមជាតិយើងបានផ្តល់តម្លៃយ៉ាងធំធេងតាមរយៈការកំណត់យកថ្ងៃទី១ខែតុលាជាថ្ងៃប្រារព្ធទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិជារៀងរាល់ឆ្នាំ។

   លោកឃួងស្រេងបានបញ្ជាក់ផងដែរថាសម្រាប់គោលបំណងនៃការប្រារព្ធទិវានេះគឺដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំពារថែរក្សាផ្តល់តម្លៃនិងលើកទឹកចិត្តចំពោះមនុស្សចាស់ដែលជាប្រភពនៃបទពិសោធន៍មិនចេះរីងស្ងួតសម្រាប់មនុស្សវ័យក្មេងជំនាន់បច្ចុប្បន្ននិងតទៅជំនាន់ក្រោយៗទៀត។ការប្រារព្ធទិវានេះក៏ជាការរំលឹកដល់គុណូបការៈចំពោះបងៗជាមន្ត្រីរាជការនិវត្តន៍ជនទាំងអស់ដែលធ្លាប់បានចូលរួមចំណែកស្តារកសាងនិងអភិវឌ្ឍន៍រាជធានីភ្នំពេញក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមករហូតសម្រេចបាននូវស្នាដៃនិងសមិទ្ធផលជាច្រើនឥតគណនា។

   លោកបន្តថាតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់និងស្ថិតិរបស់ក្រសួងផែនការបានបង្ហាញឱ្យឃើញថាចំនួនមនុស្សវ័យចាស់ក្នុងឆ្នាំ២០១៧មានអត្រាកើនឡើងប្រមាណ,% និងមាននិន្នាការកើនឡើងបន្ថែមទៀតនៅចន្លោះឆ្នាំ២០២០២០៣០ក្នុងអត្រាប្រមាណ% ក្នុងមួយឆ្នាំខណៈពេលដែលមនុស្សវ័យក្មេងមានអត្រាកើនឡើងត្រឹមតែ១% ក្នុងមួយឆ្នាំហើយតាមការព្យាករណ៍ចំនួនមនុស្សវ័យចាស់នៅកម្ពុជានឹងកើនឡើងដល់ប្រមាណ២លាននាក់ស្មើនឹង១១% នៃប្រជាជនសរុប១៨លាននាក់នៅឆ្នាំ២០៣០ដែលនេះគឺជាសារមួយដ៏មានសារៈសំខាន់តម្រូវឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវបន្តរួមគ្នាគិតគូរយកចិត្តទុកដាក់អំពីយន្តការដើម្បីគាំពារផ្តល់ភាពកក់ក្តៅទាំងផ្លូវកាយនិងផ្លូវចិត្តជូនដល់មនុស្សវ័យចាស់ចៀសវាងទុកពួកគាត់ឱ្យនៅឯកានិងគ្មានការផ្តល់តម្លៃណាមួយនោះ៕

 

អត្ថបទដែលជាប់ទាក់ទង