ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ៖ អបអរសាទរខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣តុលា

72

ភ្នំពេញ៖ ថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩នេះគឺជាខួប២៨ឆ្នាំ(២៣តុលា១៩៩១២៣តុលា២០១៩) នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

សម្តេចតេជោហ៊ុនសែនបានថ្លែងថា

២៨ឆ្នាំមុនពោលគឺនៅថ្ងៃទី២៣តុលាឆ្នាំ១៩៩១ភាគីទាំង៤របស់កម្ពុជារួមមានសម្តេចតេជោហ៊ុនសែនតំណាងអោយរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ៊្វុនស៊ីនប៉ិចដែលតំណាងដោយសម្តេចព្រះនរោត្តមសីហនុនិងសម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលតំណាងដោយលោកសឺនសាននិងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ(ប៉ុលពត)តំណាងដោយលោកខៀវសំផនបានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសប្រទេសបារាំងក្រោមវត្តមានសាក្សីដែលមកពី១៨ប្រទេសរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) ផងដែរដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

សូមបញ្ជាក់ផងដែរថាមុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស២៣តុលាគឺសម្តេចតេជោហ៊ុនសែនបានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តមសីហនុនៅថ្ងៃទី០២ខែធ្នូឆ្នាំ១៩៨៧នៅFERE-EN-TARDENOIS នៅប្រទេសបារាំងដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយសម្តេចព្រះនរោត្តមសីហនុនិងសម្តេចតេជោហ៊ុនសែនដែលហៅថា(ជំនួបចរចាសីហនុហ៊ុនសែននៅFERE-EN-TARDENOIS ថ្ងៃទី០២០៤ខែធ្នូឆ្នាំ១៩៨៧)ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាងសីហនុហ៊ុនសែនលើកទីប្រព្រឹត្តឡើងនៅថ្ងៃទី២០២១ខែមករាឆ្នាំ១៩៨៨នៅSAINT-GERMAIN-EN-LAYE ប្រទេសបារាំងនិងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។

ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស២៣តុលា១៩៩១ក៏ពិតមែនប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ(ប៉ុលពត)ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែនគឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញនិងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នាក្នុងថ្ងៃខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងប៉ារីសថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង