ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ម៉ែន សំអន ចូមរួមជាកិត្តិយសក្នុងពិធីជប់លៀងអបអរសាទរនៃការប្រណាំងកង់ ឆ្លងកាត់ ៣ប្រទេស វៀតណាម កម្

84

 

  

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្តិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានអញ្ជើញជាអធិបតីកិត្តិយសក្នុងពិធីជប់លៀងអបអរសាទរនៃការមកដល់របស់ក្រុមកីឡាករការប្រណាំងកង់ណាមគីខើយងៀ ដណ្ដើមពានរង្វាន់ស្ថានីយ៍វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ(VOH) លើកទី២២ ដែលបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ នារាត្រីថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២២ ខែ តុលា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានសូរិយា ។

  ក្នុងឱកាសនោះដែរ ក៏មានការចូលរួមជាកិត្តិយស ពីឯកឧត្តម វូ ក្វាងម៉ិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត នៃសាធា រណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ឯកឧត្តម ហួត ហៃ 

អភិបាលរាជធានីភ្នំពេញ  និង កីឡាករចូលរួមមកពីប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម និងក្រុមការងារបច្ចេកទេស សរុបចំនួន ជាង២០០នាក់ផងដែរ ។

   ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា សុខ ឆេង ប្រធានក្រុមបច្ចេកទេស ដឹកនាំប្រណាំងកង់ បានមានប្រសាសន៍ថា ៖ ការប្រណាំងនេះ គឺជាការប្រណាំងជំនាញដែលមានរយៈចំងាយឆ្ងាយ គឺឆ្លងកាត់បីប្រទេស ដោយចាប់ផ្តើមចេញដំណើរពីប្រទេសវៀតណាម ឆ្លងកាត់កម្ពុជា និងឆ្ពោះទៅបញ្ចប់នៅប្រទេសឡាវ។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងន័យ ៖ ទី ១.ឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ជាពិសេស រវាងកម្ពុជា វៀតណាម ឡាវ និងថៃ ។ ទី២. ការរឹតបន្តឹងចំណង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន នឹងបន្តថែរក្សានូវប្រពៃណីទំនាក់ទំនងដ៏ល្អ ហើយធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍ និង ទី៣.លើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាជន ឲ្យកាន់តែ ប្រសើរឡើង ស្របតាមពាក្យស្លោក “កីឡានាំមកនូវ សុខភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ” ។

    ក្នុងឱកាសនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមជាមួយប្រតិភូអមជាកិត្តិយស ក៏បានចុះហត្ថលេខាជានិមិត្តរូបលើអាវកីឡាករ ដើម្បីជាសក្ខីភាពបញ្ជាក់ថា ក្រុមកីឡាករបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ និងបានទទួលទៀនអាហារសាមគ្គីរួមគ្នាក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន យីតាក់ហ្គ្រុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕  ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង