ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហភាពអឺរ៉ុបផ្ដល់រង្វាន់ដល់សិស្សចំនួន៣រូបមកពី Liger Leadership Academy សម្រាប់គម្រោងដោះស្រាយបញ្ហាប្រសិទ្ធភាពថាមពលរបស់ពួកគេ

72

   

រាជធានីភ្នំពេញសហភាពអឺរ៉ុបបានចេញសេចក្ដីប្រកាសព័ត៌មានថាកាលពីថ្ងៃសៅរ៍ទី១៩ខែតុលាImpact Hub ភ្នំពេញនិងប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំព្រឹត្តិការណ៍           ហែកខាថុន(hackathon) រយៈពេលថ្ងៃក្នុងទីក្រុងភ្នំពេញដែលមានការចូលរួមពីសហគ្រិនវ័យក្មេងនិងសិស្សនិស្សិត៥០នាក់បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីដោះស្រាយបញ្ហាប្រឈមអាកាសធាតុចំនួនពាក់ព័ន្ធនឹងថាមពលស្អាតថង់ប្លាស្ទិកដែលប្រើបានតែមួយដងការបំពុលខ្យល់និងការប្រើប្រាស់ដោយចីរភាព។

ព្រឹត្តិការណ៍ហែកខាថុននេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ខ្លែម៉ាថុន(Climathon)” ជាកម្មវិធីសកលអនុវត្តពេញមួយឆ្នាំក្រោមគំនិតផ្តួចផ្តើមរបស់EIT Climate-KIC ដើម្បីចលនាប្រជាពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពអាកាសធាតុទូទាំងពិភពលោក។ ជាផ្នែកមួយនៃសកម្មភាពកាទូតអាកាសធាតុរបស់សហភាពអឺរ៉ុបនៅទូទាំងសកលោកប្រតិភូសហភាពអឺរ៉ុបមានបំណងលើកទឹកចិត្តយុវជននៅកម្ពុជាឱ្យធ្វើការឆ្លុះបញ្ចាំងនិងលើកស្នើនូវដំណោះស្រាយអំពីវិធីឆ្លើយតបឱ្យបានល្អបំផុតចំពោះបញ្ហាពាក់ព័ន្ធនឹងអាកាសធាតុនៅក្នុងប្រទេសនេះតាមរយៈគំនិតផ្ដួចផ្ដើមនានាដូចជាព្រឹត្តិការណ៍ហែកខាថុននេះជាដើម។

ក្នុងអំឡុងព្រឹត្តិការណ៍ហែកខាថុននេះមានការបែងចែកអ្នកចូលរួមជាក្រុមផ្សេងៗគ្នាហើយពួកគេទទួលបានការណែនាំពីអង្គការស្ថាប័នមួយចំនួនដែលជាអ្នកផ្ដួចផ្ដើមគំនិតឆ្លើយតបចំពោះបញ្ហាអាកាសធាតុក្នុងទីក្រុងភ្នំពេញដូចជាប្រតិភូសហភាពអឺរ៉ុបវិទ្យាស្ថានកំណើនបៃតងសកលEnergyLab និងGoGreen Cambodia ជាដើម។បញ្ហាប្រឈមទាំងដែលត្រូវបានលើកឡើងរួមមាន៖) តើយើងអាចកាត់បន្ថយនិងអាចលុបបំបាត់ចោលការប្រើប្រាស់ថង់ប្លាស្ទិកដែលប្រើបានតែមួយដងនៅទីក្រុងភ្នំពេញដោយរបៀបណា?, ) តើយើងអាចធ្វើយ៉ាងដូចម្ដេចដើម្បីឆ្លើយតបចំពោះតម្រូវការអគ្គិសនីដែលកំពុងមានការកើនឡើងយ៉ាងឆាប់រហ័សតាមរយៈការប្រើប្រាស់ថាមពលស្អាត? ) តើគេអាចយកបច្ចេកវិទ្យាទូរសព្ទវៃឆ្លាតមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាបែបណាខ្លះដើម្បីជួយលើកកម្ពស់ការប្រើប្រាស់ដោយចីរភាព?, ) តើយើងអាចគំនិតផ្ដួចផ្ដើមផ្លាស់ប្តូឥរិយាបថបែបណាដើម្បីបង្កើនគុណភាពខ្យល់?

ក្រោយពេលប្រមូលគំនិតនិងសហការគ្នាយ៉ាងសស្រាក់សស្រាំរយៈពេល១០ម៉ោងរួចមកក្រុមចៅក្រមបានជ្រើសរើសគម្រោងរបស់សិស្សចំនួនរូបមកពីLiger Leadership Academy គឺពេជ្យសុវណ្ណណូឃឹមសុធារ៉ានិងយ៉ុនសម្ផស្សដែលជាគំនិតប្រកបដោយសក្តានុពលនិងអាចនាំមកនូវលទ្ធផលខ្ពស់ជាងគេ។ក្រុមដែលទទួលជ័យលាភីមានគោលបំណងបង្កើតនូវទីភ្នាក់ងារផ្ដល់ប្រឹក្សាមួយសម្រាប់ផ្ដល់សេវាធ្វើសវនកម្មថាមពលដល់អង្គការស្ថាប័ននិងសហគ្រាសខ្នាតតូចនៅកម្ពុជាជាមួយនឹងគោលបំណងចម្បងគឺប្រមូលនិងវិភាគទិន្នន័យស្ដីពីការប្រើប្រាស់ថាមពលពីអង្គការ            ស្ថាប័នទាំងនោះដើម្បីលើកជាសំណើកាត់បន្ថយបញ្ហាប្រើប្រាស់ថាមពលគ្មានប្រសិទ្ធភាពរបស់ពួកគេតាមរយៈការប្រើប្រាស់ប្រភពថាមពលជាជម្រើសផ្សេងទៀត។

ប្រតិភូសហភាពអឺរ៉ុបសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះជ័យលាភីដែលបានឈ្មោះទឹកប្រាក់ចំនួន៥០០ដុល្លារដើម្បីធ្វើការអភិវឌ្ឍគម្រោងរបស់ពួកគេនិងទទួលបានការគាំទ្ររយៈពេលខែពីក្លឹបសហគ្រិនរបស់Impact Hub

Impact Hub ភ្នំពេញគឺជាទីកន្លែងសម្រាប់នវានុវត្តន៍កន្លែងបណ្ដុះគំនិតអាជីវកម្មកន្លែងកសាងសហគ្រាសសង្គមនិងជាពិសេសកន្លែងប្រមូលផ្តុំសហគមន៍មនុស្សដែលមានចិត្តដូចគ្នាដែលជឿថាពួកគេអាចធ្វើឱ្យពិភពលោកក្លាយជាទីកន្លែងដែលកាន់តែល្អប្រសើរជាងមុន។សមាជិកImpact Hub ទទួលបានប្រយោជន៍ពីវេទិកាអន្តរជាតិនិងបណ្ដាញដែលចាក់ឫសក្នុងប្រទេសកម្ពុជា។

សហគមន៍របស់Impact Hub ភ្នំពេញគឺជាក្រុមសហគ្រិនអ្នកដែលមានគំនិតច្នៃប្រឌិតអ្នកដែលមានទេព   កោសល្យខាងបច្ចេកវិទ្យានិងអ្នកនាំមកនូវលទ្ធផលរយៈពេលវែងដែលប្តេជ្ញាចិត្តធ្វើការងាររួមគ្នាដើម្បីរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានយុត្តិធម៌និងចីរភាព។ពួកគេសម្រេចគោលដៅនេះតាមរយៈការអនុវត្តកម្មវិធីដែលរៀបចំឡើងនៅក្នុងមជ្ឈមណ្ឌលនេះដើម្បីជួយដល់យុវជនដែលប៉ងធ្វើជាសហគ្រិនគាំទ្រនិងផ្ដល់ការលើកទឹកចិត្តឱ្យពួកគេបង្កើតគំនិតនិងនាំឱ្យមានការសម្រេចលទ្ធផលរយៈពេលវែងនៅកម្ពុជា។

ប្រតិភូសហភាពអឺរ៉ុបមានតួនាទីស្រដៀងគ្នានឹងបេសកកម្មកាទូតបរទេសផ្សេងទៀតផងដែរ។ប្រតិភូសហភាពអឺរ៉ុបតំណាងឱ្យសហភាពអឺរ៉ុបនៅក្នុងទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលកម្ពុជាក្នុងគ្រប់កិច្ចការទាំងអស់ដែលឋិតក្រោមយុត្តាធិការរបស់សហភាពអឺរ៉ុប។ប្រតិភូសហភាពអឺរ៉ុបពុំធ្វើសកម្មភាពត្រួតគ្នាជាមួយនឹងស្ថានទូតរបស់រដ្ឋជាសមាជិកសហភាពអឺរ៉ុបឡើយផ្ទុយទៅវិញប្រតិភូមានគោលបំណងសម្របសម្រួលសកម្មភាពរបស់សហភាពអឺរ៉ុបនិងប្រទេសជាសមាជិកសហភាពអឺរ៉ុប។

ព្រឹត្តិការណ៍ខ្លែម៉ាតុន(Climathon) គឺជាកម្មវិធីដែលអនុវត្តពេញមួយឆ្នាំដោយមានរៀបចំនូវព្រឹត្តិការហែកខាថុនដើម្បីស្វែងរកដំណោះស្រាយដែលប្រកបដោយអាទិភាពបង្កើតគម្រោងគាំទ្រដល់អាជីវកម្មនិងសហគ្រាសចាប់ផ្ដើមដំបូងដែលនាំមកនូវផលវិជ្ជមានចំពោះអាកាសធាតុនិងឆ្លើយតបចំពោះការផ្លាស់ប្តូរគោលនយោបាយនៅក្នុងប្រទេស។

ព្រឹត្តិការណ៍ខ្លែម៉ាថុនលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទីក្រុងនិងសេដ្ឋកិច្ចមូលដ្ឋានរួមគ្នារិះរកដំណោះស្រាយចំពោះបញ្ហាប្រឈមផ្នែកអាកាសធាតុរបស់ទីក្រុង។ជាមួយការរៀបចំពីក្រុមអ្នករៀបចំក្នុងស្រុកដែលសកម្មនិងពោរពេញដោយការប្ដេជ្ញាចិត្តព្រឹត្តិការខ្លែម៉ាថុនត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងជាង១០០និងមានគោលបំណងផ្សព្វផ្សាយដល់មនុស្សឱ្យបានរាប់លាននាក់។ព្រឹត្តិការណ៍ខ្លែម៉ាថុនទទួលបានការគាំទ្រពីEIT Climate-KIC ជាស្ថាប័នមួយរបស់សហភាពអឺរ៉ុប។

សហគមន៍ខ្លែម៉ាថុនសកលអ្វីដែលថ្មីនៅឆ្នាំនេះគឺការចាប់ផ្ដើមបង្កើតនូវពានរង្វាន់សកលរបស់ខ្លែម៉ាថុន(Climathon Global Awards) ដើម្បីអបអរសាទរដល់ដំណោះស្រាយដែលនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដែលត្រូវបានបង្កើតឡើងក្នុងព្រឹត្តិការណ៍        ខ្លែម៉ាថុនចន្លោះពីឆ្នាំ២០១៥២០១៩។រង្វាន់នេះគឺជាវេទិកាដើម្បីអបអរសាទរសហគមន៍ដែលត្រូវបានបង្កើតកន្លង    មក។វាក៏ជាការអំពាវនាវជាសកលយ៉ាងទូលំទូលាយដល់អ្នកដឹកនាំទីក្រុងនិងប្រជាពលរដ្ឋឱ្យសហការជាមួយនឹងអ្នក    វិទ្យាសាស្រ្តអង្គការក្រៅរដ្ឋាភិបាលសហគ្រិននិងនវានុវត្តជនដ៏ទៃទៀតដើម្បីអភិវឌ្ឍដំណោះស្រាយក្នុងស្រុកដែលមានលក្ខណៈច្នៃប្រឌិតថ្មីសម្រាប់កាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ។

ជាពិសេសនឹងមានការផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើដំណោះស្រាយដែលនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការផ្ដល់រង្វាន់ដល់ប្រជាពលរដ្ឋ(Citizen Award) និងលើនវានុវត្តន៍ប្រព័ន្ធតាមរយៈរង្វាន់ទីក្រុង(City     Award)ជ័យលាភីរង្វាន់សកលខ្លែម៉ាថុនទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុផងនិងមិនមែនហិរញ្ញវត្ថុផងដើម្បីនាំគំនិតរបស់ពួកគេឈានទៅដំណាក់កាលបន្ទាប់ទៀត។

EIT Climate-KIC វិទ្យាស្ថានអឺរ៉ុបសម្រាប់ចំណេះនវានុវត្តន៍បច្ចេកវិទ្យាចំណេះដឹងអាកាសធាតុនិងសហគមន៍នវានុវត្តន៍(EIT Climate-KIC) គឺជាភាពជាដៃគូរវាងរដ្ឋនិងឯកជនធំជាងគេរបស់អឺរ៉ុបដែលផ្ដោតការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុតាមរយៈនវានុវត្តន៍ដើម្បីកសាងនូវសេដ្ឋកិច្ចដែលបំភាយកាបោនសូន្យ។ជាមួយនឹងដៃគូផ្លូវការជាង៣៨០ក្នុងប្រទេសចំនួន២៦បេសកកម្មរបស់វិទ្យាស្ថាននេះគឺជំរុញឱ្យមានការផ្លាស់ប្តូរប្រព័ន្ធដើម្បីសកម្មភាពអាកាសធាតុតាមរយៈនវានុវត្តន៍ក្នុងវិស័យដែលពាក់ព័ន្ធនឹងសកម្មភាពរបស់មនុស្សដែលមានឥទ្ធិពលសំខាន់លើការបំភាយឧស្ម័នផ្ទះកញ្ចក់ទីក្រុងដីធ្លីវត្ថុធាតុដើមនិងហិរញ្ញវត្ថុនិងដើម្បីកសាងសហគមន៍ដែលធន់ទៅនឹងអាកាសធាតុ។ការអប់រំគឺជាមូលដ្ឋានដើម្បីពន្លឿនការសិក្សារៀនសូត្រនិងជំរុញលើកទឹកចិត្តអ្នកដឹកនាំសកម្មភាពឆ្លើយតបចំពោះសកម្មភាពជំនាន់ក្រោយ។

អភិក្រមដ៏សំខាន់មួយនៃEIT Climate-KIC គឺការផ្ដល់សេវានវានុវត្តន៍ប្រព័ន្ធនៅក្នុងនោះវិទ្យាស្ថាននេះបង្កើត    ឱកាសឱ្យមានការដាក់ចេញនូវជម្រើសនវានុវត្តន៍ជាយុទ្ធសាស្រ្តនិងការពិសោធន៍នានាដែលផ្ដោតជុំវិញកត្តាដែលនាំឱ្យមានការផ្លាស់ប្តូរដែលត្រូវបានរៀបចំឡើងរួមនឹងនិងសម្រាប់អ្នកដែលមានបញ្ហាដូចជារដ្ឋាភិបាលទីក្រុងនិងរដ្ឋាភិបាលថ្នាក់តំបន់ម្ចាស់និងប្រធានឧស្សាហកម្មអង្គការសហគមន៍និងអ្នកតាក់តែងគោលនយោបាយ។អង្គការនេះគឺជាវេទិកាចម្រុះដែលធ្វើការងារឆ្លងព្រំដែននិងឆ្លងវិស័យដែលជំរុញឱ្យមានការប្រើប្រាស់នវានុវត្តន៍ជាកត្តាលិករដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជាមាន។វិទ្យាស្ថាននេះសម្របសម្រួលការបង្កើតក្រុមនវានុវត្តន៍និងការផ្លាស់ប្តូរដែលជំរុញដោយសហគមន៍។វិទ្យាស្ថាននេះលើកទឹកចិត្តនិងផ្ដល់គំនិតអំពីការបង្កើតម៉ូដែលអាជីវកម្ម។វិទ្យាស្ថាននេះផ្ដល់ការគាំទ្រពិសេសសម្រាប់ការពិសោធន៍ការអនុវត្តនិងការពង្រីកគំនិតផ្តួចផ្ដើមនានា៕

អត្ថបទដែលជាប់ទាក់ទង