ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហុងកុង លុបចោលសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័ន

78

ហុងកុង ៖ សភាហុងកុង នៅថ្ងៃពុធទី២៣តុលានេះ បានលុបចោលសេចក្ដីព្រាងច្បាប់ ស្ដីពីការធ្វើបត្យាប័ន ជនសង្ស័យទៅកាន់ចិនដីគោក ជាផ្លូវការហើយ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

សេចក្ដីព្រាងច្បាប់នេះ ដែលមានគោលដៅធ្វើបត្យាប័នជនសង្ស័យ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋណាមួយ ទៅកាត់ទោស នៅចិនដីគោក បានបង្កការខឹងសម្បារហូតផ្ទុះ​ជាបាតុ​កម្មប្រឆាំង​រដ្ឋាភិបាលទីក្រុងហុងកុង កាលពីខែមេសា កន្លងទៅ មកទល់ពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា បើទោះជាសេចក្ដីព្រាងច្បាប់នេះត្រូវបានលុបចោលទាំងស្រុងក៏ដោយ ក៏ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតែបន្ត​ធ្វើការតវ៉ា​ដដែល ដោយពួកគេ​ទាមទារឱ្យអាជ្ញាធរ ឈប់ចាត់ទុកបាតុកម្មរបស់ពួកគេ ថាជាកុបកម្ម, លើកលែងទោសដល់បាតុករដែលត្រូវចាប់ខ្លួនទាំងអស់, បើកការស៊ើបអង្កេតលើករណីប៉ូលិស​ប្រើហិង្សា លើបាតុករ និងអនុវត្តយ៉ាងពេញនូវច្បាប់បោះឆ្នោតសកល៕

អត្ថបទដែលជាប់ទាក់ទង