មតិយោបល់ សំណើ សំណូមពរ របស់ប្រជាពលរដ្ឋ សម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាន នៃរាជធានីភ្នំពេញ
ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុម
ប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌឫស្សីកែវ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ នៅវត្តទួលអស់លោក ថា
រាល់មតិយោបល់ សំណើ សំណូមពរ និងអនុសាសន៍ របស់ប្រជាពលរដ្ឋ បានលើកឡើងក្នុងវេទិកានេះ ពិតជាមានសារសំខាន់
សម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាន នៃរាជធានីភ្នំពេញនេះ ព្រោះ យើងទាំងអស់គ្នា ចង់បាននូវការផ្តល់សេវាសាធារណៈ
ពីរដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ឲ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័សជាងមុន។
វេទិការនេះ មានការចូលរួមពីលោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធាន ក្រុមការងារថ្នាក់ជាតិ
ចុះមូលដ្ឋាន ខណ្ឌឫស្សីកែវ និងលោក ហួត ហៃ អភិបាលរង និងជាតំណាងឯកឧត្តមអភិបាល នៃ
គណៈអភិបាលរាជធានីភ្នំពេញ។
លោកប្រធានក្រុមប្រឹក្សារាជធានី បានថ្លែងថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនាពេល
នេះ គឺជាការអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តក្រុងស្រុក ខណ្ឌ និងអនុក្រឹត្យលេខ២១៥ អនក្រ.បក ចុះថ្ងៃទី១៤
ខែធ្នូ ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាល ស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញក្រុ
មប្រឹក្សា គណៈអភិបាលខណ្ឌនៃរាជធានីភ្នំពេញ ដែលតម្រូវឱ្យក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់ នៅតាមខណ្ឌនានា ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ និងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ
និងពិគ្រោះយោបល់នៅ តាមសង្កាត់នានាក្នុងអំឡុងខែមិថុនា រៀងរាល់ឆ្នាំ ជាក់ស្តែង នៅឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាខណ្ឌ គ្រប់ខណ្ឌបានអ
នុវត្តន៍រួចហើយ។
សូមជម្រាបជូនថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី នាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួ
មក្នុងដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យ
មើលលើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បី ធានាថា រាល់បញ្ហាអាទិភាព របស់ប្រជាពលរ
ដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប ។ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ន្ន
នៅក្នុងដំណើរការ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ ម្យ៉ាងទៀត ក្រុមប្រឹក្សារាជធានីភ្នំពេញ
មានគោលបំណងជំរុញនូវប្បធម៌ នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ដោយការរៀបចំវេទិកាផ្សព្វ
ផ្សាយ និងពិគ្រោះយោបល់ នៅរៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗ ហើយក្នុងឱកាសនោះ ក្រុម
ប្រឹក្សារាជធានីភ្នំពេញ នឹងធ្វើការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋនូវសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈម
នានា ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាព នៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សា សម្រាប់ឆ្នាំខាងមុខ ផ្តល់ឱកាសជូនប្រជាពលរដ្ឋ
ដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សា ទទួលយកអនុសាសន៍ និងសំណូមពរ របស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។
ឆ្លៀតក្នុងឱកាសនេះ លោកប៉ា សុជាតិវង្ស ជម្រាបរាយការណ៍ជូនប្រជាពលរដ្ឋទាំងអស់ថា រាល់សំណើ សំណូមពរ
ដែលបងប្អូនបានដាក់ជូនក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៨កន្លងមក គឺក្រមប្រឹក្សាបានចាត់ឱ្យគណៈអភិបាល
ធ្វើការដោះស្រាយ ជាបន្តបន្ទាប់ និងសំណូមពរមួយចំនួន ដែលពាក់ព័ន្ធនឹងថវិកាអភិវឌ្ឍរបស់រាជធានី ខណ្ឌនោះ
ក្រុមប្រឹក្សារាជធានីបានចាត់ឱ្យមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ដាក់បញ្ចូលទៅក្នុងគម្រោង កម្មវិធីវិនិយោគបីឆ្នាំរំកិល
របស់រដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ហើយ នឹងបានធ្វើការដោះស្រាយជូនជាបន្តបន្ទាប់តាមគម្រោងទាំងនោះ។
លោកប្រធានក្រុមប្រឹក្សា បានមានប្រសាសន៍ថា “វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់ឱកាសជូនប្រជា
ពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលរាជធានី ជាមួយរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គ
មស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍ
រាជធានីភ្នំពេញ ប្រកបដោយចីរភាព តម្លាភាព និងប្រសិទ្ធភាព” ៕