ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញសន្យាថា នឹងដោះស្រាយតម្រូវការចាំបាច់ជាច្រើនជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌឬស្សីកែវ

90

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញសន្យាថានឹងដោះស្រាយតម្រូវការចាំបាច់ជាច្រើនជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌឬស្សីកែវដើម្បីសម្រាលការលំបាកក្នុងជីវភាពភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសពន្លឿនការដោះស្រាយដូចជាការជួសជុសជង្ហុកសំបុកមាន់ស្តារប្រព័ន្ធប្រឡាយលូដាក់ភ្លើងបំភ្លើងផ្លូវសាធារណៈបញ្ហាក្មេងទំនើងសំរាមចោរកម្មនិងល្បែងស៊ីសងនៅមូលដ្ឋានរួមទំាងការបង្ខិតសេវារដ្ឋបាលសាធារណៈឲ្យកាន់តែនៅកៀកជិតប្រជាពលរដ្ឋ។

   ការសន្យានេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ខែតុលាក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នៅខណ្ឌឬស្សីកែវដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមរាប់រយនាក់។

    លោកហួតហៃអភិបាលរងរាជធានីភ្នំពេញបានថ្លែងថាអាជ្ញាធរនឹងពន្លឿនការដោះស្រាយបញ្ហាទំាងនេះជាបន្ទាន់នៅពេលឆាប់ៗនេះដើម្បីឆ្លើយតបទៅនឹងសំណើនិងសំណូមពរដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ។

   លោកបានបញ្ជាក់ថាចំពោះបញ្ហាណាដែលធំៗពាក់ព័ន្ធជាមួយនឹងថ្នាក់ជាតិរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីពន្លឿនការដោះស្រាយជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាដែលឈានទៅកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។

   លោកបន្តថារាជធានីភ្នំពេញយើងមានបញ្ហាធំៗចំនួន៣គឺបញ្ហាស្ទះចរាចរណ៍លូនិងសំរាមបញ្ហាទំាង៣នេះអាជ្ញាជំរុញការពន្លឿនដោះស្រាយជាអាទិភាពមុនគេដើម្បីធានាឲ្យទីក្រុងមានសណ្តាប់ធ្នាប់និងសោភ័ណភាពដែលបំរើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

  លោកសុខភីប្រជាពលរដ្ឋរស់នៅសង្កាត់ច្រាំងចំរេះខណ្ឌឬស្សីកែវរាជធានីភ្នំពេញបានចាត់ទុកថាការដោះស្រាយរាល់សំណើនិងកង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងជាបន្ទាន់នេះគឺជាយន្តការដ៏ល្អរបស់អាជ្ញាធរដែលបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកើតមានឡើងនៅតាមមូលដ្ឋាន។

  លោកប៉ាសុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថាវេទិកាសាធារណៈដែលរៀបចំដោយអាជ្ញារាជធានីភ្នំពេញនេះពិតជាមានសារៈសំខាន់ណាស់ដែលបានដឹងពីព័ត៌មាននិងតម្រូវការថ្មីៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីអោយអាជ្ញាធរចាត់វិធានការណ៍ដោះស្រាយអោយចំទិសដៅជូនប្រជាពលរដ្ឋ។

   លោកបានបញ្ជាក់ថាវេទិកាសាធារណៈនេះនឹងបន្តរៀបចំនៅតាមបណ្តាខណ្ឌដ៏ទៃទៀតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទ័យគ្នាទៅវិញទៅមកជាមួយរដ្ឋបាលរាជធានីខណ្ឌសង្កាត់ប្រជាពលរដ្ឋសង្គមស៊ីវិលនិងវិស័យឯកជនដើម្បីផ្លាស់ប្តូរបទពិសោធន៍និងផ្តល់ប្រឹក្សាអាទិភាពនៃការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយចីរភាពតម្លាភាពនិងប្រសិទ្ធភាព។

សូមបញ្ជាក់ថាក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយបល់នៅខណ្ឌឬស្សីកែវនាថ្ងៃទី២៤ខែតុលានេះមានអ្នកចូលរួមប្រមាណជាង៥៤០នាក់ក្នុងនោះអ្នកលើកជាសំណើរនិងសំនួរផ្ទាល់មាត់មានចំនួន១៣នាក់និងជាលាយលក្ខអក្សរមានចំនួនជាង៩០នាក់៕

 

អត្ថបទដែលជាប់ទាក់ទង