ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៣ ថ្ងៃ សមត្ថកិច្ចបង្ក្រា​បគ្រឿងញៀ​នទ​ម្ងន់ ៩៣ គីឡូ​ក្រាម ចាប់មនុស្ស៤នាក់​ នៅកំពង់ធំ

129

កំពង់ធំ៖ រយៈពេល ៣ ថ្ងៃ សមត្ថកិច្ចចម្រុះបង្ក្រា​ប​បទល្មើ​សគ្រឿ​ងញៀ​ន ឃាត់​ខ្លួនជ​នសង្ស័យ៤នាក់ និង​គ្រឿង​ញៀន
សរុបចំ​នួ​ន ៩៣ កញ្ចប់ ទម្ងន់ ៩៣ គីឡូក្រា​ម​ ។

ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេ​ត្តកំពង់ធំ បានថ្លែងថា នៅព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៩ នគរបាលខេត្ត បានធ្វើ​សន្និ​សីទ​សារ​ព័ត៌មាន បង្ហាញគ្រឿងញៀនដែលមាន​ល​ក្ខណ​:ច្រើន​
ដ៏សម្បើមពុំ​ដែលប​ង្ក្រាបបា​នក្នុ​ងរយ​:ពេលក​ន្លមក លើទឹកដីខេត្តកំពង់ធំគឺចំ​នួ​ន ៥៣ កញ្ចប់ ទម្ងន់ ៥៣ គីឡូក្រាម និង
មុខសញ្ញាមេខ្លោងជួញ​ដូរ​គ្រឿ​ងញៀនចំ​នួន ៤ នាក់ ។

លោកស្នងការ បានបញ្ជាក់ថា លទ្ធផល​ដែលទ​ទួល​បាន​ជោគជ័​យយ៉ាងគាប់ប្រសើរបំផុត គឺដោយមានការយកចិត្តទុ​ក​ដា​ក់ដ៏ខ្ពង់ខ្ព​ស់រ​បស់សម្ដេចក្រឡាហោម​ ស ខេង ឧបនាយក​រដ្ឋមន្ត្រីរដ្ឋ​មន្រ្តី​ក្រ​សួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍សន្តិប​ណ្ឌិត នេត សាវឿន អគ្គស្នង​ការ​នគ​របាល​ជា​តិ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូអគ្គស្នងការរ​ង​នគ​របាល​ជាតិ លោក ឧត្ត​មសេនី​យ៍ឯក ឡឹក វណ្ណៈ នាយកមន្ទី​រ​ប្រឆាំង​គ្រឿង​ញៀន លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ​ឯ​កភា​ពរដ្ឋ​បាល​ខេត្ត​កំ​ពង់ធំ
លោក តែងតែចង្អុលបង្ហាញ​ដ​ល់ម​ន្ត្រីជំ​នាញ​នៃស្ន​ងការដ្ឋា​ននគ​របាល​ខេត្ត​កំ​ពង់ធំដោយ​សារ​កម្លាំ​ងមន្ទី​រប្រឆាំង​គ្រឿង​ញៀនក្រ​សួងម​ហាផ្ទៃ សហការជាមួយកម្លាំងជំនាញ​កា​រិយាល័​យប្រ​ឆាំងគ្រឿ​ងញៀ​ន
នៃស្នងការដ្ឋានន​គ​របា​លខេត្ត​កំពង់ធំ ដោយមានការសម្របស​ម្រួ​លនី​តិ​​វិធី ដោយផ្ទាល់ពីលោក​ ព្រះរាជ​អាជ្ញា​អម​សាលាដំបូងខេត្ត​កំ​ពង់ធំ និងលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសា​លា​ដំ​បូងខេ​ត្ត​កំព​ង់ធំ។

សមត្ថកិច្ចជំនាញ បានប្រើប្រាស់វិធានកា​រ​ជំនា​ញស្រាវជ្រាវបង្ក្រាប លើកទី ១​ នាថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៣០ នាទីចំណុចអាហាដ្ឋាន រស់ សុខុម ផ្លូវជាតិលេខ ៦A ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន​ ៤ នាក់ ជនជាតិ ថៃ ១ នាក់ ប្រុស ៖ ១-ឈ្មោះ គង់ វណ្ណៈ អាយុ ៤០ឆ្នាំ រស់នៅខេត្តបាត់ដំប​ង , ២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ អាយុ ៤២ ឆ្នាំ រស់នៅខេត្តបា​ត់​ដំប​ង , ៣-ឈ្មោះលី តឹក អាយុ ៥៣ ឆ្នាំរស់នៅខេត្តបន្ទាយ​មា​នជ័​យ , ៤-ឈ្មោះ សាក់ ស៊ាងសង អាយុ ៣២ឆ្នាំ ជនជាតិ ថៃ រស់នៅ​ប្រទេ​សថៃ​ និងដកហូតគ្រឿងញៀន​ ប្រភេ​ទម៉េតំហ្វេ​តា​មីន ICE ចំនួន ៤០ កញ្ចប់ មានទម្ងន់ ៤០គីឡូក្រាម រថយន្តចំនួ​ន ២គ្រឿង កន្លងមក។

បន្ទាប់មកសមត្ថកិច្ចជំនាញ ប្រើប្រាស់វិធានការជំ​នា​ញនៅល្ងា​ចថ្ងៃ​ទី ២៣ ខែ តុលា ឆ្នាំ២០១៩ ដោយ
មានការ​សម្រ​បសម្រួ​លនីតិ​វិធីពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំ​បូ​ងខេ​ត្តកំព​ង់ធំ និងលោក សាយ វាសនា ព្រះរាជអាជ្ញាអមសាលា​ដំ​បូងខេ​ត្តកំ​ពង់ធំ កម្លាំងមន្ទីរប្រឆាំងគ្រឿង​ញៀ​នក្រសួង​មហា​ផ្ទៃ បានសហការជាមួយក​ម្លាំ​ងកា​រិយាល័​យប្រឆាំ​ងគ្រឿ​ងញៀ​ន នៃស្នងការដ្ឋាន​ន​គរ​បាលខេ​ត្តកំ​ពង់ធំ មានការចូលរួម​ពី​អាជ្ញា​ធរ​ដែនដី បានចុះឆែក​ឆេ​រ ផ្ទះមួយកន្លែង ​ដែលលា​ក់
ទុក​នូវសា​រធា​តុញៀន​ខុស​ច្បាប់ ស្ថិតក្នុងភូមិ​ក្រសាំង ខ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ យើងបា​នរក​ឃើញគ្រឿ​ងញៀ​នប្រភេ​ទម៉េតំហ្វេ​តា​មីន ICEចំនួន ៥៣ កញ្ចប់មាន​ទម្ងន់ ៥៣ គីឡូក្រាម បន្ថែមទៀត។ លោកស្នងការ បានបន្ថែមថា ​ជាល​ទ្ធ​​ផ​លប​​ង្ក្រាប​លើកទី ១ គ្រឿងញៀនមានចំនួ​ន ៤០ កញ្ចប់ ទម្ងន់ ៤០ គីឡូក្រាម និងលើកទី ២ មានចំនួន ៥៣ កញ្ចប់ ទម្ងន់ ៥៣ គីឡូក្រាម ស​រុប​ចំនួន ៩៣ កញ្ចប់ ទម្ងន់ ៩៣ គីឡូក្រាម ។

លោកស្នងការ បានសូមសំ​ណូមពរ ដល់ប្រជាពល​រ​ដ្ឋ ទាំងអស់សូមចូលប្រយុ​ទ្ធ​ប្រឆាំ​ងបទ​ល្មើសគ្រឿង​ ​យល់ដឹ​ងផ​លប៉ះ​ពាល់នៃ​គ្រឿ​ងញៀន​ ហើយត្រូវយល់ថា​ គ្រឿងញៀ​ន ជាថ្នាំឆ្កួត បំពុលស្មារ​តី ​បំផ្លាញអនា​គត មនុ​ស្សគ្រ​ប់ៗគ្នា បើមនុស្សត្រូវបាន​គ្រឿ​ងញៀ​នគ្រប់​គ្រង​ហើយ​ ។

សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ​ជាពិសេសម្ចាស់ហាង ភោជនីយដ្ឋាន ម្ចាស់ផ្ទះសំណាក់ ស​ណ្ឋាគារ រ​មណី​យ​ដ្ឋាន ក្លឹបកម្សា​ន្ត សូម​ចូ​លរួម សហការ ជាមួយសមត្ថកិច្ចសូម​ចូ​លរួម​ស​ហការ ជាមួយអាជ្ញាធរ មានសមត្ថកិច្ច ​ដែនដី​ តាម​រយៈ​អនុ​វត្តន៍តាមកា​រណែនាំ​រ​បស់នគរបាល ដើម្បីប្រ​យុទ្ធ​​ប្រ​ឆាំងលុប​បាត់​បទល្មើ​សគ្រឿង​ញៀន នៅក្នុងមូលដ្ឋាន​ របស់បង​ប្អូ​ន ស្របតាមគោល​ន​យោបា​យ ភូមិ-ឃុំ មានសុវត្ថិភា​ព រប​ស់រា​ជរ​ដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុ​ជា​ ៕

អត្ថបទដែលជាប់ទាក់ទង