ប្រមាញ់បានមេចោរប្លន់ នៅខេត្តសៀមរាប និងដកហូតម៉ូតូ ជាច្រើនគ្រឿង ហើយនគរបាលប្រកាសរកម្ចាស់
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៤ខែតុលានេះ សមត្ថកិច្ចប៉ូលិស ប្រកាសរកបងប្អូនណា ដែលបានបាត់ម៉ូតូគួរមកពិនិត្យមើល បន្ទាប់ពីបើកការស៊ើបអង្កេតរយៈពេល១៥ថ្ងៃ ក្រោយពីការឃាត់ខ្លួនក្រុមមេចោរប្លន់ដ៏សកម្មមួយក្រុម ចំនួន២នាក់ ជាមួយអាវុធខ្លី១ដើម សម្ភាសម្រាប់ធ្វើ សកម្មភាពកាច់សោ ក ម៉ូតូមួយចំនួន កាលពីថ្ងៃ៧ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាបកន្លងមក។
កម្លាំងសមត្ថកិច្ចបានបើកកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង អធិការដ្ឋាននគបាលស្រុកអន្លង់វែង ក្រោមការដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា និងលោកឧត្តសេនីយ៍ទោ នឹម ច័ន្ទតាណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ វេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលបានរត់គេចពីទីរួមស្រុកអន្លង់វែង ឈ្មោះ ទិន ភាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ធ្លាប់ទទួលទិញម៉ូតូផលចោរកម្ម ច្រើនគ្រឿងកន្លងមកពីខេត្តសៀមរាប។
បច្ចុប្បន្ននេះសម្ថតកិច្ចបាននាំជនសង្ស័យមកស្រុកអន្លង់វែង ចុះឆែកនិងដកហូតម៉ូតូចំនួន៣០គ្រឿង ក្នុងនោះមានម៉ូតូចំនួន៨០% មិនប្រក្រតី ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។ សមត្ថកិច្ចបានបន្តទៀតថា ដូច្នេះប្រសិនបើបងប្អូនណាដែលបាត់ម៉ូតូ សូមយកកាតគ្រី មកសាកសួរ៕