រឿងក្តីនៅបង់ក្លាដេស តុលាការកាត់ទោសប្រហារជិវិត មនុស្ស១៦នាក់ ពីបទរួមគ្នាដុតសម្លាប់យុវតីម្នាក់
Bangladesh Sentences 16 to Death for Young Woman’s Burning.
ទីភ្នាក់ងារពត៌មានបរទេស បានផ្សាយអោយដឹងថា នៅថ្ងៃទី២៤កន្លងមក នេះតុលាការប្រទេសបង់ក្លាដេស បានកាត់ទោសប្រហារជីវិតមនុស្សចំនួន ១៦នាក់ដោយចោទប្រកាន់ពីបទរួមគ្នា ដុតសម្លាប់និស្សិតស្រីម្នាក់ក្នុង សាលារៀន
កាលពីខែមេសា ឆ្នាំ២០១៩កន្លងមកនេះ។
គឺនាងNusrat Jahan Rafiអាយុ១៩ឆ្នាំ ត្រូវបានគេព័ទ្ធដុតសម្លាប់ក្នុង សាលារៀនសាសនាអ៊ីស្លាមមួយកន្លែង នៅជនបទបន្ទាប់ពីនាងបានប្តឹងលោកគ្រូធំម្នាក់ថា បានបៀតបៀនរាងកាយនាងជាញឹក ញយ។ លោកគ្រូធំនោះត្រូវគេចាប់ដាក់គុក ក្រោយមានបណ្តឹង ហើយបានបញ្ជាពីគុកអោយគេសម្លាប់នាងNusrat ដោយ
បបួលឡើងលើដំបូលសាលា ហើយចាក់សាំងដុតនិងបំភ្លៃថា នាងNusratធ្វើអត្តឃាត(នាងNusratស្លាប់៤ថ្ងៃក្រោយ ថ្ងៃកើតហេតុ)
ក្នុងចំណោមអ្នកទទួលប្រហារជីវិតទាំង១៦នាក់នោះ រួមមាន៖គ្រូធំដើមចម
នៃរឿង និងមិត្តរួមថ្នាក់នាងNusratពីរនាក់ទៀត ជាជនដៃដល់។ មន្រ្តីមូលដ្ឋាន
ពីរនាក់ទៀត ជាសមាជិកបក្សកាន់អំណាចផងដែរ ក៏ទទួលទោសប្រហារជីវិតដែរ ព្រោះរាយការណ៍បំភ្លើសបឹទបាំងរឿងហេតុ ឃាតកម្មនោះ។ ប៉ូលីសមូលដ្ឋាន
ដែលចូលរួមលាក់បាំង ឃាតកម្មនោះក៏ជាប់ដែរ។
រឿងខាងលើនេះសុះសាយ នៅបង់ក្លាដេសខ្លាំងណាស់ ហើយតុលាការសម្រេចចិត្តប្រហារជីវិត ក៏រហ័សទៀត។ ហេតុទើបកើតក្នុងខែមេសាស្រាប់តែខែតុលា ក៏កាត់ទោសប្រហារជីវិត១៦នាក់ភ្លាម។
តើអ្នកយល់ម៉េចដែរ ក្នុងរឿងខាងលើ? តែនៅបង់ក្លាដេស មានបាតុកម្មធំណាស់ បន្ទាប់ពីនាងNusratស្លាប់ ទើបតុលាការសម្រេចចិត្តបែបនេះ។