ចាប់ស្ត្រីជនជាតិថៃ ២នាក់ ជួញដូរគ្រឿងញៀនជិត៣០គីឡូ
សៀមរាប៖ ស្ត្រីជនជាតិថៃ ២នាក់ ដែលជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន ២៧,៣០ គីឡូក្រាមតាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ត្រូវកម្លាំងមន្ត្រីគយ និងរដ្ឋាករប្រចាំ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឃាត់ខ្លួន។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ SAVAENGPHOL SUPHAPORN អាយុ ៣៧ឆ្នាំ និងឈ្មោះ PRACHAMON WIPA អាយុ ៣០ឆ្នាំ ត្រូវសមត្ដកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅស្ថានីយអ្នកដំណើរចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប បម្រុងចេញដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ទៅកាន់ស្នងការនគរបាលខេត្តសៀមរាប ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ដោយ៖បញ្ញាស័ក្តិ