កីឡាករប្រដាល់៣ប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់នេះ
ភ្នំពេញ៖អ្នកប្រដាល់សកលកម្ពុជា ចំនួន៣រូប ដែលទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The
Belt and Road CHINA-ASEAN Boxing Championship នៅប្រទេសចិននោះ ពួកគេនឹងឡើងទៅប្រ
កួតនៅវក្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃទី២៥តុលានេះហើយ ។
ការប្រកួតដែលធ្វើនៅទីក្រុងណាននីញនេះ មានប្រទេសចូលរួមនចំនួន៩ គឺប្រទេក្នុងតំ
បន់អាស៊ាននិងចិន។ លោកប៊ួយសោភ័ណ្ឌ ដែលជាអគ្គលេខាធិការសហព័ន្ធ បានប្រាប់ឲ្យដឹងពីប្រទេសចិនមកថា អ្នកប្រដាល់កម្ពុជា ដែលចូលរួមទាំង៣រូប សុទ្ធតែបានឡើងដល់វគ្គពាក់
កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។
នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ កីឡាករកម្ពុជាសៅ រង្សីជួបជាមួយអ្នក
ប្រដាល់ឡាវ Kham Phouvanh ដោយប្រកួតគ្នាក្នងប្រភេទទម្ងន់៤៩គីឡូក្រាម ។ កីឡាករបាង
ណុន ជួបប្រកួតជាមួយអ្នកប្រដាល់មីយ៉ាន់ម៉ា Zaw Moe ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥២
គីឡូក្រាម និង អ្នកប្រដាល់វី សុភ័ស្ស ប្រកួតជាមួយអ្នកប្រដាល់ហ្វីលីពីន Jere Samuel ដោយប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម ។
លោកអគ្គលេខាធិការ បានចាត់ទុកថា នេះជាឱកាសនៃការកំដៅសាច់ដុំ ដ៏សំខាន់មួយ
មុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់ ៕