កីឡាកាយសម្ព័ន្ធកម្ពុជា ឆ្លងផុតវគ្គជម្រុះ
ភ្នំពេញ៖លោកណយ ភាណា ដែលជាអគ្គលេខាធិការកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់
ឲ្យដឹងពីប្រទេសកូរ៉េមកថា កីឡាករ កីឡាការិនីកាយសម្ព័ន្ធកម្ពុជា ដែលចូលរួមប្រកួតក្នុងព្រឹត្តិ
ការណ៍ 2019 Korea Open Aerobic Competition បានឆ្លងផុតវគ្គជម្រុះចំនួន៣រូប ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កម្ពុជា បានបញ្ជូនកីឡាករ ៥ រូប និងកីឡាការិនីចំនួន៥រូប
ទៅចូលរួម។ នេះជាការប្រកួតសម្រាប់ប្រភេទ អាយុ១៨ឆ្នាំ (Senior) និងយុវជនអាយុក្រោម១៧ឆ្នាំ( Junior) ។
កីឡាកាយសម្ព័ន្ធទាំង១០រូបនោះ មានកីឡាករ៥រូប និងកីឡាការិនី៥រូប ពួកគេជាកីឡា
ករកីឡាការិនីកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Gymnastic Aerobic)។ សូមបញ្ជាក់ថា កីឡាកាយសម្ព័ន្ធ
មាន២ប្រភេទ គឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Gymnastic Aerobic) និង កាយសម្ព័ន្ធអារទីស្ទីក(Gymnastic Artistic) ។
ប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ មានកម្ពុជា វៀតណាម ហុងកុង ចិនដីគោក
ម៉ុងហ្គោលី និងវៀតណាម ។ ព្រឹត្តិការណ៍នេះ ចាប់ផ្ដើមប្រកួតពីថ្ងៃទី២១ ដល់ថ្ងៃទី២៦តុលា
។ ការចេញទៅប្រកួតនេះ បានទទួលការឧបត្ថម្ភពីគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម(Camsoc) ។
កីឡាករ កីឡាការិនីដែលឆ្លងផុតវគ្គជម្រុះនោះ មានកីឡាការិនីឌឹម អ៊នធីតា កីឡាការិនីម៉ូ ស្រីពៅ និង កីឡាករហាស់ សុខហ៊ ។ លោកណយ ផាណា បានចាត់ទុកថា នេះជាការប្រកួតមួយដែលកីឡាករ កីឡាការិនីវ័យក្មេងកម្ពុជាធ្វើបានល្អ លោកសុំឲ្យមានការជួយលើកទឹកចិត្ត ព្រមទាំងចង់ឲ្យមានការប្រកួតបែបនេះច្រើន ដើម្បីឲ្យគុណផលរបស់កីឡាករ កីឡាការិនីកាន់
តែរីកចម្រើនទៅមុខ ព្រោះពួកគេជាកីឡាថ្នាលសម្រាប់ត្រៀមឆ្នាំ២០២៣ ៕