ភ្លើងឆេះព្រៃកំពុងវាយប្រហារតំបន់ផលិតស្រាទំបាំងបាយជូរអាមេរិច
មនុស្សចំនួនជាង ២.០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈពេលដែលភ្លើងឆេះព្រៃកំពុងរាតដាលនៅតំបន់ Wine Country ដែលជាតំបន់ដាំ និងផលិតស្រាទំបាំងបាយជូរដ៏ល្បីនៅក្នុងរដ្ឋាកាលីហ្វញ៉ា សហរដ្ឋអាមេរិច។
ភ្លើងឆេះព្រៃបានលេបត្របាក់ផ្ទៃដីជាង ៤.០០០ហិកតានៅតំបន់ Sonamo ហើយវាមិនទាន់ត្រូវបានគ្រប់គ្រងនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ស្ថាប័នបង្ការអគ្គិភ័យនៃរដ្ឋកាលីហ្វញ៉ា។
ភ្លើងបានឆេះរាលដាលខ្លាំងដោយសារតែមានខ្យប់បក់ខ្លាំង ហើយវាកំពុងរាលដាលទៅភាគខាងត្បូង៕