កញ្ញា គីម ហ័ង ទស្សនិណជន កំពុងចាប់អារម្មណ៍ច្រើន ក្រោយតារាសម្តែងចំណូលថ្មីរូបនេះ សម្រស់ស្រស់ស្អាតដូចកូនកាត់
ភ្នំពេញ ៖ ទស្សនិណជនមានការភ្ញាក់ផ្អើលនិងសរសើរជាខ្លាំងដោយ នារីម្នាក់ ដែលកំពុងតែទទួលបានប្រជាប្រិយភាពខាងថតសម្អាងការ ដោយរូបគេ មានមុខមាត់ប្លែក ខុសពីតារាផ្សេងៗ គឺ កញ្ញា គីម ហ័ង ដែលមានអាយុទើបតែ២០ឆ្នាំ ។
មានមនុស្សជាច្រើនចង់ដឹងថា មុខមាត់របស់ នារីរូបនេះ ជាកូនកាត់ ឬក៏យ៉ាងណា បានជាមើលទៅ មានសភាពស្អាតបែបផ្សេងយ៉ាងដូច្នេះ ហើយនៅពេលតែងខ្លួន ថតសម្អាងការទៀត ដូចជារូបគំនូរ ដែលផុសចេញមកយ៉ាងដូច្នោះដែរ។ ដោយឡែក បើតាមការស្វែងរកមុខមាត់ និអត្តសញ្ញាណពិត បានដឹងត្រួសៗ កញ្ញាមានឈ្មោះថា គីមហ័ង ជាតារា ចំណូលថ្មីម្នាក់ ហើយជំហានដំបូង ដែលកញ្ញា បានឈានជើងចូលសិល្បៈ គឺខាងថតសម្អាងការតែម្តង ដែលពីដំបូង គេស្គាល់តិចនោះទេ តែយូរៗទៅ ខាងម្ចាស់សម្អាងការ ក៏បានហៅនាង តៗរហូត មិនឈប់ឈរ។
ជាក់ស្តែង មុខមាត់របស់គីមហ័ង ក៏មិនបានជាកូនកាត់អ្វីនោះទេ ដែលឪពុកម្តាយ ជាជនជាតិខ្មែរ តែប្រហែលមានអ្នកមិនជឿច្រើនជាង បើគីមហុង ស្អាតម្លឹងៗនោះ ប្រាកដជាមានគេគិតថា នាងកូនកាត់ សាសន៍នេះ សាសន៍នោះ ជាក់ជាមិនខាន៕