ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យកសម្បកគ្រា​ប់ដេកា ផ្សាកែច្នៃ ផ្ទុះមនុស្ស៤នាក់ បានរងរបួសធ្ងន់និងស្រាល

89

 

ភ្នំពេញ ៖ អាជ្ញាធរមីន បានផ្សាយថា មានក​រណី​ផ្ទុះគ្រា​ប់ដេ​កា បានបណ្តាលឲ្យមនុ​ស្ស​៤នាក់ បានរ​ងរបួសធ្ងន់និងស្រាល ដោយសារតែមានបុរសម្នាក់ បានគ្រាប់នោះ មកផ្សាកែច្នៃធ្វើជាដុំដែកសម្រាប់ទម្លាក់ចុះក្នុងទឹក ដើម្បីរកត្រី នៅវេ​លាម៉ោ​ង១រសៀលថ្ងៃទី២៤ តុលា នៅកន្លែងផ្សារដែកលើបែចិញ្ចឹ​ម​ត្រី ក្នុ​ងភូមិក សង្កាត់ច្រាំងចម្រេះទី​២​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ក្នុងហេតុការណ៍ផ្ទុះសម្បកគ្រាប់នេះ ១-ឈ្មោះ ណុះ សាមីន ភេទប្រុស អាយុ៥៤ឆ្នាំ ជាជាងផ្សារដែក រងរបួ​សធ្ង​ន់ មានលំនៅភូមិក កន្លែងកើត ហេតុ​ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​កា​ល់ម៉ែត ។ ២-ឈ្មោះ យ៉ើ បារី ភេទប្រុស អាយុ៣២ឆ្នាំ របួស​ធ្ងន់ ។ ៣-ឈ្មោះ មិន យូរី ភេទប្រុស អាយុ៣០ឆ្នាំ រងរបួសធ្ងន់ ។ ៤-ឈ្មោះ លី ប្រហីម ភេទប្រុស រងរបួសស្រាល ។

នគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុអ្នកភូ​មិ​២នាក់ បានយកសម្បកគ្រាប់​ផ្លោ​ងទៅ​ផ្សា ដើម្បីធ្វើជាជើងម៉ាញ ស្រាប់​តែផ្ទុះ​នៅលើ​បែចិ​ញ្ចឹមត្រី ក្នុងទន្លេ បណ្តាលឱ្យមនុស្ស៤នា​ក់​រងរ​បួស​។ បច្ចុប្បន្នអ្នករ​ងរ​បួសធ្ងន់ ដែលជាជាងផ្សា​រដែក ត្រូវក្រុ​មគ្រួសារបញ្ជូនទៅកាន់មន្ទីរពេ​ទ្យ​កាល់​ម៉ែត ដោយឡែក២នាក់​ទៀត បញ្ជូនទៅកាន់មន្ទីរពេ​ទ្យ​សម្តេចឪ ក្រោយមកបន្តទៅ​កា​ន់ម​ន្ទីរពេទ្យធំ និងម្នាក់បញ្ជូនទៅគ្លីនិក​ឯ​កជន។

បុរសម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុ បាននិយាយប្រាប់អ្នកសារព័ត៌មានថា បុរសម្នាក់ដែលរងរបួសនោះ គឺជាអតីតទាហានជើងចាស់ ហើយគ្រាប់ដែលផ្ទុះនោះក៏ចាស់ដែរ។ លោកបន្តថា ពីដំបូងឡើយ មានបុរសម្នាក់ផ្សេងទៀត គឺជាអ្នកផ្សាដែក ហើយក៏មានបុរសម្នាក់ទៀត ដើរមកនិយាយប្រាប់ថាគ្រាប់នេះដូចជាមិនស្រួលទេ កុំផ្សាកែច្នៃវាអី ហើយបុរសម្នាក់នោះក៏ចាប់ផ្តើមផ្សា ប៉ុន្តែបុរសនោះផ្សាដូចជាមិនទំនង ក៏ស្រាប់តែឈ្មោះ ណុះ សាមីន ចូលមកផ្សាម្តងព្រោះខ្លួនជាអ្នកជំនាញខាងផ្សា និងជាអតីតទាហានជើងចាស់ស្គាល់គ្រាប់ច្បាប់ និងធ្លាប់កែច្នៃគ្រាប់អស់ជាច្រើនមកហើយ ប៉ុន្តែចៃដន្យអាក្រក់ ក៏ធ្វើឲ្យគ្រាប់នោះផ្ទុះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង