ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបន្តធានានូវសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ

80

ភ្នំពេញៈសមាជិក-សមាជិកានៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ បានស្តែងនូវភាពជឿជាក់ ក្នុងការដណ្ដើមយកប្រៀបឈ្នះ ឈ្នះ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦។ ក្រុមការងារសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី១៨កក្កដានេះ​​ បានចុះផ្សាព្វផ្សាយគោលនយោបាយ គណបក្សនិងបិទស្លាកសញ្ញាបក្ស តាមផ្ទះពលរដ្ឋ។

លោកពៅ ហួត បានលើកឡើងថា៖ យើងទាំងអស់គ្នាជឿជាក់ លើគណបក្សប្រជាជនកម្ពុជា នឹងធានា បាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យជូនបងប្អូនប្រជាជន។ លោកបន្តថា៖សូមបងប្អូនប្រជាជន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ នៅលើសន្លឹកឆ្នោត និងមានលេខរៀងទី២០ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ទាំងអស់គ្នាកុំបីអាក់ខានឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង