ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ហាញមុខជនសង្ស័យខ្មែ​រ​និងចិន​៧នាក់ លួចកាច់សោកម៉ូ​តូ​

82

 

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេ​ត្ត​ព្រះសី​ហនុ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានបង្ហាញមុខជនសង្ស័យ​៧​នាក់ ដែលធ្វើសក​ម្ម​ភាព លួចកាច់បំបែកសោក​ម៉ូ​តូ​ យ៉ាងសកម្មក្នុងខេ​ត្ត​ព្រះសី​ហនុ។

ជនសង្ស័យទាំង៧នា​ម​ខាងលើនេះ បានធ្វើសកម្មភាពចំនួ​ន​ ៣ ករណី ផ្សេងគ្នា ហើយជនល្មើសមានទាំងជ​ន​ជា​តិខ្មែរ និងជន​ជាតិ​ចិន។

របាយការណ៍ របស់ស្នងការនគរបាល​ខេ​ត្តព្រះ​សីហ​នុ បង្ហាញថា​៖
ករណីទី១៖ អំពើចោរកម្ម (លួចកាច់បំបែកសោ​កម៉ូតូ) ប្រព្រឹត្តដោយជ​នសង្ស័​យជ​នជាតិចិន ២នាក់ កាលពីថ្ងៃទី២​២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ០០នាទី នៅចំណុចមុខកាស៊ី​ណូ​ PEARL ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ អំពើចោរកម្ម ​(​លួចកា​ច់បំ​បែ​កសោ កម៉ូតូ) មួយករណី​នេះ បង្កឡើងដោយជនសង្ស័យមិន​ស្គា​ល់អ​ត្តស​ញ្ញាណ​ បាន​ធ្វើសក​ម្មភា​ពលួច​ម៉ូតូ១គ្រឿងម៉ាកអ៊ែរប្លេត ​ពណ៌ក្រហម-ស គ្មានផ្លាកលេខ មានលេខតួ RLHJF468DY611354 និងលេខម៉ាស៊ីន ​JF4​6E-421968 គឺបានលួយ ពីជនរងគ្រោះឈ្មោះ SHYA​M GURUNG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិនេប៉ាល់​ មុខ​រប​របុគ្គ​លិក​កាស៊ីណូ PEARL មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ខណៈជនរងគ្រោះ​ច​តម៉ូ​តូចោ​លនៅមុខ​កា​ស៊ីណូ PEARL រួចជិះគេ​ច​ខ្លួនបា​ត់។

បទល្មើសនេះ បន្ទាប់ពីសមត្ថកិច្ចទទួលបាន​ប​ណ្តឹង របស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាល​ព្រ​ហ្មទ​ណ្ឌ សហ​ការ​ជាមួយនគរបាលប៉ុស្តិ៍សង្កាត់​លេ​ខ៣ បានធ្វើការស្រាវជ្រាវយ៉ាងយ​ក​ចិត្ត​ទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័​យ​ជាជ​នជា​តិ​ចិន ចំនួន០២នាក់ និង​ដ​កហូតបានវត្ថុតាងម៉ូតូដែលបាត់​បា​នមួ​យចំនួ​នទៀ​ត។

ជនសង្ស័យទាំង២​នា​ក់នេះ មាន ឈ្មោះ LI ZHI QIANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអន​ឡា​ញ ​មានទីលំនៅភូ​មិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន (​គ្មាន) និងឈ្មោះ RONG XIAO MING ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុ​ខ​របរ បុគ្គលិកអនឡា​ញ មានទីលំនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែនលេខ​ ​EB5713034។

សមត្ថកិច្ចនគរបា​ល​បន្តថា ចំពោះវត្ថុតាងចាប់យកបានរួមមាន​៖​ ម៉ូតូ ០១គ្រឿង ម៉ាក អ៊ែរប្លេត ពណ៌ក្រហម-ស គ្មានផ្លាកលេខ មានលេខតួ RLHJF468DY611354 និងលេខម៉ាស៊ីន JF46E-421968។ (ផលនៃអំពើលួ​ច​) ទូរស័ព្ទដៃចំនួន ០២គ្រឿង ម៉ាក XiaoMi ពណ៌ខ្មៅ ខ្សែក្រវ៉ាត់ចំនួន ០២ខ្សែ លិខិតឆ្លងដែនចំនួន ០២ ក្បាល (ឈ្មោះ RONG XIAO MING និងឈ្មោះ LIAO BO )​ ម៉ាសពណ៌ខ្មៅចំនួន ០១ថង់ កាតធនាគារចំនួន ០១ សោម៉ូតូចំនួន ០២គ្រាប់។
ចំពោះម៉ូតូ ០១គ្រឿង ម៉ាក អ៊ែរប្លេត ពណ៌ក្រហម-ស គ្មានផ្លាកលេខ មានលេខតួ RLHJF468DY611354 និងលេខម៉ាស៊ី​ន​ JF46E-421968។ ចំពោះ សម្ភារៈខាងលើនេះ ​សមត្ថ​កិច្ច​បានប្រគល់ជូនជនរងគ្រោះវិ​ញ​ ដោយមានការអនុញ្ញាត​ពី​លោក​ព្រះរាជ​អាជ្ញា​ នៃអយ្យ​ការអមសាលាដំបូងខេត្តព្រះ​សី​ហនុ​។

ករណីទី២៖ អំពើចោរកម្ម (លួចកាច់បំបែ​កសោ​កម៉ូតូ) ប្រព្រឹត្តដោយជ​នស​ង្ស័យជនជាតិចិន៣នា​ក់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១​៤ និង ០០នាទី។ ហើយថា កម្លាំងជំនាញផែននគរបា​ល​ព្រហ្ម​ទណ្ឌ បានធ្វើការស្រាវជ្រាវ​ ធ្វើការ​ឃា​ត់ខ្លួន​បានជ​នសង្ស័​យចំនួន ០៣នាក់ ជាជនជាតិចិន នៅចំណុច ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹង​ក​រណី​ ចោរកម្ម ​(លួច​ម៉ូតូដោយកាច់បំបែ​កសោ) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ០៧ព្រឹក នៅចំណុច វិមានឯករាជ្យ​ ស្ថិ​តនៅ​ភូមិ ៣ សង្កាត់ ៣ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង ០៣នាក់មានឈ្មោះ CHU LIANG ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្ល​​ងដែន (គ្មាន) មានទីលំនៅ មិនពិតប្រាកដ។ ឈ្មោះ TAN KAI ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (គ្មាន) មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ​និ​ងឈ្មោះ​ XU YING BIAO ហៅ SA BIAO ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្ល​ង​ដែន ​(គ្មាន) មានទីលំនៅ មិនពិតប្រាក​ដ​។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចចាប់យកបានរួ​ម​មា​ន៖ ដែកច្នៃសម្រាប់កាច់បំបែកសោម៉ូតូ ចំនួន០២ដើម​ ម៉ូតូ ០៤គ្រឿង ម៉ាក AIR BLADE ពណ៌ក្រហម-ស គ្មានផ្លាកលេខ មានលេខតួ: 550637 ម៉ាក AIR BLADE ពណ៌ខ្មៅ គ្មានផ្លាកលេខ មានលេខតួ: 322286
ម៉ាក CLICK ពណ៌ខ្មៅ គ្មានផ្លាកលេខ មានលេខតួ: 0073635 ម៉ាក AIR BLADE ពណ៌ស គ្មានផ្លាកលេខ មានលេខតួ: 053769។

ដោយឡែកចំពោះក​រណី​ទី​៣៖ អំពើចោរកម្ម (លួ​ចកា​ច់បំ​បែក​សោកម៉ូតូ) ប្រព្រឹត្តដោយជនសង្ស័យ​ជ​នជា​តិខ្មែរ ២នាក់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២​០១៩ វេលាម៉ោង ០៣ និង ០០នាទីទៀបភ្លឺ នៅចំណុចស​ណ្ឋាគា​រ YIJIA ស្ថិតនៅម្តុំសេតេ​ ​ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសី​ហនុ​ មានករណី អំពើចោរក​ម្ម​ ( លួចកាច់បំបែក​សោ​កម៉ូតូ ) មួយបានកើតឡើ​ង​ បង្ក ដោយ​ជ​នសង្ស័​យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ​។​ ក្រុមជនសង្ស័យបានធ្វើស​ក​ម្មភា​ពកា​ច់​សោកម៉ូតូ ០១គ្រឿង ម៉ាក VISION ពណ៌ស គ្មានផ្លាកលេខ​ ជារបស់ជនរ​ងគ្រោះ​ឈ្មោះ ​WANG HUI ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋាគារ​ ​មានទី​លំ​នៅ ភូមិ២ សង្កាត់៣ ក្រុង-ខេ​ត្ត​ព្រះសី​ហនុ រួចជិះគេច​ខ្លួ​នបា​ត់ទៅ ។ ប៉ុន្តែក្រោយកើត​ហេ​តុរួ​ច កម្លាំង
សមត្ថកិច្ច ក៏បា​ន​ធ្វើកា​រស្រាវជ្រាវរហូតឈានដល់​កា​រ​ឃាត់​ខ្លួនជ​នសង្ស័​យចំ​នួន ០២នាក់ នៅកាលពីថ្ងៃទី២​២​ ខែតុលា ឆ្នាំ២០១៩ នៅចំ​ណុច​ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។​

សមត្ថកិច្ចនគរបា​ល​ឲ្យ​ដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះសេង ឈិន​ ហៅ ស្នា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មក​រសំណ​ង់ មានទីលំនៅ ភូមិ​១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ និ​ងឈ្មោះ ​សៅ សាង ហៅ លៀង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុ​ខរ​បរ កម្ម​ករសំ​ណង់ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។​

ចំ​ពោះវ​ត្ថុតា​ងចាប់យក​បាន​រួមមា​ន៖ ម៉ូតូចំនួន ០៤គ្រឿង៖ (ផលនៃអំពើ​លួច​)​ ម៉ាក ហុងដាឌ្រីម សេ១២៥ ០១គ្រឿង ពណ៌ខ្មៅ បិតតែម​ឆ្នាំ២​០១៧ ផ្លាកលេខៈ ព្រះសីហនុ 1H-2556 ម៉ាក ស្កូបពី ០១គ្រឿង ពណ៌ស គ្មានផ្លាកលេខ ម៉ាក ស្កូបពី ០១គ្រឿង ពណ៌ក្រហម គ្មានផ្លាកលេខ ម៉ាក វីននើ ០១គ្រឿង ពណ៌លឿង គ្មានផ្លាកលេខ ផ្លាកលេខម៉ូតូចំនួន ០២សន្លឹក ឧបករណ៍ជួសជុលម៉ូតូ​ ​មួយចំ​នួ​ន។

សមត្ថកិច្ចនគរបា​ល​ នៃស្នងការដ្ឋានន​គ​របា​លខេត្ត​ព្រះសី​ហនុ បានបញ្ជាក់ថា ចំពោះបទល្មើស​ខា​ងលើ​នេះ សមត្ថកិច្ចជំ​នា​ញ នៃ​ការិយា​ល័យន​គរ​បាលព្រហ្ម​ទណ្ឌក​ម្រិត​ស្រាល បានកសាងសំណុំ​រឿ​ង បញ្ជូនជនសង្ស័​យ​ទាំង​ ៣ក​រណី ទៅកា​ន់សា​លាដំបូ​ងខេត្ត​ព្រះសីហ​នុ ៕

អត្ថបទដែលជាប់ទាក់ទង