ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីត​មន្ត្រី​សុរិយោដីខេត្ត​ប៉ៃលិនម្នាក់ ជាប់ក្នុងគុកហើយ វាយទណ្ឌិត​ដូច​គ្នារបួស៣នាក់ទៀត

77

 

ប៉ៃលិន៖ ជនជាប់ចោទ​ឈ្មោះ រឿ​ន ចរិយា ជា​អតីតមន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន ដែលកំពុងជាប់ក្នុងពន្ធនាគារ ​បាន​ប្រើ​អំពើ​ហិង្សា វាយ​ទណ្ឌិត​ដូច​គ្នា ឲ្យរ​ងរ​បួស​ចំនួន​៣​នាក់ នៅ​ក្នុង​ពន្ធនាគារ​។

សាច់ញាតិ​ជន​ជាប់ចោទ និង​មេធាវី​ការពារ​ក្តី​ឲ្យ​ស្ត្រី​បោកប្រាស់ ជាអតីត​មន្ត្រី​ នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន ដែលកំពុងជាប់ក្នុងពន្ធនាគារ ​រឿង​ឆ​បោកប្រាក់គេ និង​ធ្លាប់​វាយ​អ្នកទោស​ក្នុង​ពន្ធនាគារ​ឯ​ខេត្ត​ប៉ៃលិន បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​។ ប៉ុន្តែអគ្គ​ព្រះរាជអាជ្ញា​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ បាន​បើក​ស​វនាការ​សាកសួរ​លើ​សំណុំរឿងនេះ ដោយសម្រេច​មិនអនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​អង្គ​សវនាការ​ជំនុំជម្រះ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ កន្លង​មកនេះ អគ្គ​ព្រះរាជអាជ្ញា​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ បាន​បើក​សវនាការ​សាកសួរ​លើ​សំណុំរឿង​ស្ត្រី​ឈ្មោះ រឿ​ន​ចរិយា អាយុ​៣២​ឆ្នាំ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​អស់​រាប់​សែន​ដុល្លារ កាលពី​ថ្មី​ៗ​នេះ ហើយ​បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​មានការ​ដោះ​លែង​ជន​ត្រូវ​ចោទ​ម្នាក់​នេះ នៅ​ក្រៅ​ឃុំ​ឡើយ ។

ស្ត្រី​ជាប់ចោទ​ឈ្មោះ រឿ​ន ចរិយា ​ប្រឈម​មុខ​តាម​ផ្លូវច្បាប់​រឿង​បោកប្រាស់​លុយ​គេ​រាប់​សែន​ដុល្លារ ចំនួន​៥​បណ្តឹង​ប៉ុណ្ណោះ​។ ​ ស្ត្រី​ជាប់ចោទ​រូបនេះ មាន​បទល្មើស​ថ្មីបន្ថែមទៀត ក្នុងករណី​​​ប្រើ​អំពើ​ហិង្សា វាយ​ទណ្ឌិត​ដូច​គ្នា ឲ្យរ​ងរ​បួស​ចំនួន​៣​នាក់ នៅ​ក្នុង​ពន្ធនាគារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះ រឿ​ន ចរិយា ជាអតីត​មន្ត្រី​ នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៩ ហើយ​ត្រូវ​តុលាការកាត់ទោស​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​៕

អត្ថបទដែលជាប់ទាក់ទង