ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅភូមិ៧សង្កាត់ ទន្លេបាសាក់ស្នើសុំឲ្យអាជ្ញាធរបើកផ្លូវ៨៣០ខណៈដែរផ្លូវមានលក្ខណៈតូចចង្អៀតពិបាកក្នុងការធ្វើដំណើរ

608

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅភូមិ៧សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនបានស្នើសុំឲ្យអាជ្ញាធរបើកផ្លូវ៨៣០ខណៈដែរផ្លូវមានលក្ខណៈតូចចង្អៀតពិបាកក្នុងការធ្វើដំណើរហើយតែងតែកកស្ទះចរាចរណ៍ថែមទៀតនោះ។

  ប្រជាពលរដ្ឋបាននិយាយថាបើតាមប្លង់គោលរបស់មន្ទីរដែនដីនរគរូបនីយកម្មនិងសំណង់រាជធានីភ្នំពេញកំណាត់ផ្លូូវលេខ៨៣០នេះមានទំហំទទឹង៦ម៉ែត្រប៉ុន្តែមកដល់ពេលនេះត្រូវបានគេរំលោភយកដោយកន្លែងខ្លះនៅសល់មិនដល់៤ម៉ែត្រផងទេ។ដូច្នេះហើយពួកគាត់ស្នើសុំឲ្យអាជ្ញាធរមេត្តាជួយអន្តរាគមន៍បើកផ្លូវ៨៣០នេះអោយធំទូលាយផងដើម្បីងាយស្រួលក្នុងការធ្វើដំណើរនិងនៅពេលមានហានិភ័យដូចជាអគ្គិភ័យកើតឡើងសមត្ថកិច្ចអាចអន្តរាគមន៍ទាន់ពេល។

  ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅព្រឹកថ្ងៃទ័២៦តុលា២០១៩នេះកំណាត់ផ្លូវ៨៣០នេះត្រូវបានមន្ត្រីនៃមន្ទីរដែនដីនរគរូបនីយកម្មនិងសំណង់រាជធានីភ្នំពេញបានចុះបាញ់កំណត់ទំហំផ្លូវហើយដើម្បីអោយប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានដឹងនិងចូលរួមសហការបើកផ្លូវនេះអោយបានធំទូលាយ។

   គួរបញ្ជាក់ថាកំណាត់ផ្លូវ៨៣០នេះស្ថិតនៅជាប់របងខាងត្បូងសាលាបញ្ញាសាស្ត្រក្រោយវត្តស្វាយពពែភូមិ៧សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនដោយចាប់ពីផ្លូវព្រះនរោត្ដមឆ្លងកាត់ផ្លូវលេខ២១បន្តទៅដល់ផ្លូវសុធារស

 

អត្ថបទដែលជាប់ទាក់ទង