អគ្គិភ័យឆេះផ្ទះទិញលក់កម្ទេច ក្រណាត់រោងចក្រដោយសារចោលកន្ទុយបារី
ភ្នំពេញ៖នៅវេលាម៉ោង១១:០០នាទីថ្ងៃត្រង់ ថ្ងៃសោរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្ទះល្វែងស្ថិតនៅភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងឈ្មោះ: លី ចាន់ថុលភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ទិញលក់កំទិចក្រណាត់រោងចក្រដោយមូលហេតុ : ចោលកន្ទុយបារី ។ប្រភេទសំណង់ រោងដែកប្រក់ស័ង្កសីទំហំ(០៤ម៉ែត្រx ០៦ម៉ែត្រ) បណ្តាលឲ្យឆេះខូចខាតសម្ភារ: ឆេះកម្ទេចក្រណាត់អស់ទាំងស្រុង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ ។
ករណីនេះប្រើរថយន្តការិយាល័យអគ្គិភ័យ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០២ឡានស្មើនឹង០៨ម៉ែត្រគូប។
រថយន្តអគ្គិភ័យតម្រួតបញ្ជាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡានស្មើនឹង១០ម៉ែត្រគូប។រថយន្តអគ្គិភ័យអង្គភាព៩១១ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡានស្មើនឹង០៨ម៉ែត្រគូប។ រថយន្តបុរីសង្ឃឹមថ្មី០៤គ្រឿងពុំបានប្រើប្រាស់ទឹក៕