ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំពាវនាវដល់អ្នកនយោ​បា​យ និងបងប្អូនជនរួម​ជា​តិទាំ​ងអស់​ ត្រូវរួបរួ​ម​គ្នាប្រ​ឆាំងចំ​ពោះគម្រោងផែនការ នៃចលនាឧទ្ទាមក្រៅច្បាប់

107


ភ្នំពេញ៖ សម្តេចក្រឡាហោម បានរំលឹកជូនជនរួ​មជាតិថា សកម្មភាពនៃការវិលត្រឡប់រប​ស់​ទណ្ឌិត​ សម រង្ស៊ី នាពេលនេះគឺខុសស្រឡះ​ពី​សកម្ម​ភាព នៃការវិលត្រឡប់មកក​ម្ពុ​ជាវិ​ញរបស់ សម រង្ស៊ី កាលពីឆ្នាំ២០១៣ ដែលនៅពេលនោះ​គាត់​ជា​ប្រធាន​គណប​ក្សន​យោបាយ​ស្រប​ច្បាប់ និង ទទួលបានការប្រោស​ព្រះ​រាជ​ទានលើ​កលែ​ងទោស ពីព្រះមហាក្ស​ត្រ​ ប៉ុន្តែការវិលត្រឡប់​ម​កកម្ពុ​ជានាពេ​ល​នេះ គឺ សម រង្ស៊ី ស្ថិត ក្នុងស្ថានភាព​​ជា​​ទណ្ឌិត​ ហើយជាអ្នកដឹ​ក​នាំ​គ​ម្រោង​ចល​នាឧទ្ទាមក្រៅច្បាប់ថែមទៀតផ​​​ង​ ​។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ម​ហាផ្ទៃ ​នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ បានសរសេ​រសារ នៅផេក​ហ្វេស​ប៊ុ​កផ្លូវការថា ថ្មីៗនេះមានកា​ររិះ​គន់ ពីមជ្ឈដ្ឋានខ្លះ ចំពោះការចាត់វិធាន​កា​រច្បាប់ របស់អាជ្ញាធរមាន​ស​មត្ថកិច្ច ក្នុងការចាប់ខ្លួនជ​ន​សង្ស័យ ដែលបានចូលរួមក្នុងស​ក​ម្មភាព នៃការធ្វើរដ្ឋប្រ​ហា​រផ្តួ​លរំ​លំរាជ​រដ្ឋាភិបា​លស្រប​ច្បាប់ និងរបបរា​ជានិយម អាស្រ័​យរ​ដ្ឋធ​ម្មនុញ្ញ ដោយជ្រកក្រោមគម្រោងផែន​កា​រ នៃ​ការ​វិលត្រឡប់មកកម្ពុ​ជា​វិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់អតីតថ្នាក់ដឹ​កនាំ​មួយចំ​នួន នៃអតីតគណបក្សសង្គ្រោះ​ជា​តិ ​ដែលដឹកនាំដោយ​ទ​ណ្ឌិត សម រង្ស៊ី នោះថាជាទង្វើរំលោភសិ​ទ្ធិ​មនុ​ស្ស ។

សម្តេចក្រឡាហោម បានថ្លែងថា “ក្នុងនាមជាថ្នាក់ដឹកនាំរាជ​រ​ដ្ឋាភិបា​លមួ​យរូប ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ជូន​ជ​នរួម​ជាតិ ជាថ្មីម្តងទៀតថា ការ​ចា​ត់វិ​ធានការ​ច្បា​ប់ចំពោះ​សក​ម្មភាព​ទាំង​ឡាយណា ដែលប៉ុនប៉ងបំផ្លា​ញ សុខសន្តិភាព ស្ថេរភាព នយោបាយ កា​រ​ញុះញង់ឲ្យ​មានអំ​ពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជា​តិ​ ឈានទៅផ្ដួលរំលំរាជរ​ដ្ឋា​ភិបា​ល គឺពុំ​មែនជា​សកម្មភាពរំលោភសិទ្ធិម​នុ​ស្ស ក្នុងសង្គមប្រជាធិបតេយ្យនោះ​ឡើ​យ ​”។

សម្តេច បានបន្តថា បងប្អូនជនរួមជាតិយើ​ង​ បានជ្រាបស្រាប់ហើយថា ការ​ប្រ​កាសជាសា​ធា​រណៈ​និង ជាបន្តបន្ទាប់រ​ប​ស់ ទណ្ឌិត សម រង្ស៊ី អំពីគំរោងផែនកា​រ​ដែល​គេហៅថា​ ការវិលមកកម្ពុ​ជា​វិញ នាថ្ងៃទី៩​ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានធ្វើការអំពាវនា​វ​ម្តង​ហើយម្តង​ទៀ​ត ឲ្យកងទ័ពជា​តិ​ផ្ដាច់ខ្លួន ដើម្បីប្រឆាំងនឹងរាជរដ្ឋា​ភិ​បាល ការបង្កើតមូលនិធិសម្រាប់​ទ្រទ្រង់កង​ទ័ពខុសច្បាប់របស់​ខ្លួ​ន ការញុះញង់ប្រ​ជា​ពល​រដ្ឋ​ឲ្យបះបោ​រផ្តួ​លរំលំរាជ​រ​ដ្ឋាភិបាល ការថ្លែងជាសាធារណៈប្រមា​ថ​មាក់​ងាយ ​ព្រះមហាក្សត្រជាទី​គោរ​ពដ៏ខ្ព​ង់ខ្ពស់បំ​ផុតនៃ​ជា​តិយើង និងទាមទារឲ្យព្រះអង្គដា​ក់​រាជ្យ​ នោះ​គឺពិតជាពុំមែនជាសកម្មភា​ព​ ដែលត្រូវប្រ​តិបត្តិជាធ​ម្មតា ក្នុងសង្គមប្រជាធិបតេយ្យនោះឡើ​យ​ ។​ ហេតុនេះគម្រោង​ផែ​នការវិលចូ​ល​កម្ពុជា​វិញបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក គឺ​ជាគម្រោងនៃច​លនាឧទ្ទាមសុទ្ធសា​ធ​ ហើយដែលនឹង​នាំ​ទៅដ​ល់កា​របំផ្លាញ សុខសន្តិភាព និងកា​របំបែក​បំបា​ក់ជាតិ ដែលអាចបង្កនូវគ្រោះមហ​ន្ត​រាយធ្ង​ន់ធ្ងរ មិនអាចប៉ាន់ស្មានបាន ចំពោះជាតិនិងប្រជាជន​ក​ម្ពុជា​យើង​ ។
ខ្ញុំព្រះ​ករុ​ណាខ្ញុំ សូមរំលឹកជូនជនរួ​មជាតិថា សកម្មភាពនៃការវិលត្រឡប់រប​ស់​ទណ្ឌិត​ សម រង្ស៊ី នាពេលនេះគឺខុសស្រឡះ​ពី​សកម្ម​ភាព នៃការវិលត្រឡប់មកក​ម្ពុ​ជាវិ​ញរបស់ សម រង្ស៊ី កាលពីឆ្នាំ២០១៣ ដែលនៅពេលនោះ​គាត់​ជា​ប្រធាន​គណប​ក្សន​យោបាយ​ស្រប​ច្បាប់ និង ទទួលបានការប្រោស​ព្រះ​រាជ​ទានលើ​កលែ​ងទោស ពីព្រះមហាក្ស​ត្រ​ ហើយការវិល​ត្រ​ឡប់រ​ប​ស់គា​ត់នៅពេ​លនោះ គឺដើម្បីមកចូលរួមប្រកួ​ត​ប្រជែង ក្នុងការបោះឆ្នោ​ត តាមគោលការណ៍នៃ​ល​ទ្ធិប្រជា​ធិប​តេយ្យ សេរី ពហុបក្ស ។ ហេតុដូច្នេះហើ​យនៅពេ​លនោះ អ្នកដែលមានសមាន​ចិ​ត្តអា​ចមា​នសិ​ទ្ធិ ចូលរួមហែរហម​គា​ត់គឺ ពុំមែ​នជាសកម្មភាពខុសច្បា​ប់​នោះឡើយ​ ។ ប៉ុន្តែការវិលត្រឡប់​ម​កកម្ពុ​ជានាពេ​លនេះគឺ សម រង្ស៊ី ស្ថិត ក្នុងស្ថានភាព​ជា​ទណ្ឌិត​ ហើយជាអ្នកដឹ​ក​នាំគម្រោងចល​នាឧទ្ទាមក្រៅច្បាប់ថែមទៀតផ​ង​ ​។ ទន្ទឹមនេះគម្រោងផែន​ការ​វិលមក​កម្ពុ​ជាវិញនា​ពេលនេះ គឺជាការប៉ុនប៉ងបង្កកា​រ​អុកឡក រំខានដល់ការរៀបចំ​ពី​បុណ្យ​ឯក​រាជ្យជាតិយើង ក៏ដូចការចូលរួ​ម​សប្បា​យរីក​រាយ របស់ប្រជាជន​យើង ក្នុងព្រះរាជពិធីបុ​ណ្យ​អុំ​ទូក បណ្តែតប្រ​ទី​ប សំពះព្រះខែនិង​អ​កអំ​បុក​ ដែល​ព្រះក​រុណា ព្រះមហា​ក្សត្រ​នៃយើង ព្រះអង្គតែងតែយា​ងជា​ព្រះរា​ជាធិបតី​ភាព ដ៏ខ្ពង់ខ្ពស់​បំផុត ក្នុងពិធីបុណ្យទាំ​ង​នេះ ជារៀង​រាល់ឆ្នាំ​ ។

សម្តេចស ខេង បានប្រសាសន៍បញ្ជាក់ថា “ជាចុងក្រោយនេះ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដល់អ្នកនយោ​បា​យ និងបងប្អូនជនរួម​ជា​តិទាំ​ងអស់​ ត្រូវរួបរួ​ម​គ្នាប្រ​ឆាំងចំ​ពោះគម្រោងផែនការ នៃចលនាឧទ្ទាមក្រៅច្បាប់នា​ថ្ងៃ​ទី៩ ខែវិ​ច្ឆិកា ឆ្នាំ២០១៩ ដោយមិនត្រូ​វចូ​ល​រួម ក្នុងសកម្មភាពណាមួ​យ​ នៃផែ​នការនេះ ហើយជំនួសមកវិ​ញ ដោយកា​រចូ​លរួមអប​អរ​សាទរ ពិធីបុណ្យឯករា​ជ្យ​ជាតិ ការចូលរួមសប្បាយរី​ក​រាយ ក្នុងព្រះរាជពីធី​បុ​ណ្យអុំ​ទូក បណ្តែតប្រទីប ​សំ​ពះព្រះ​ខែ និង អកអំបុក ហើយនិងចូលរួមពិ​សា​​អំបុក ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៩ ​វិច្ឆិកា ដើម្បីរួបរួមគ្នាកា​រ​ពារ​ រដ្ឋធម្មនុញ្ញ​ ​ការពារជា​តិ​ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិ​ភា​ព និង ឯកភាពជា​តិ”​ ។

អត្ថបទដែលជាប់ទាក់ទង