ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព័ត៌មានលម្អិតករណី ឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទឃាតកម្មគិតទុកជាមុន

69

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចេញរបាយការណ៍ពីឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទឃាតកម្មគិតទុកជាមុន(យកអាវុធខ្លីបាញ់ចំថ្ពាល់ឆ្វេងបីគ្រាប់បណ្ដាលឲ្យស្លាប់នឹងកន្លែង) កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោករាជធានីភ្នំពេញ

នៅថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩វេលាម៉ោងប្រហែល១០:៣០នាទីកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទឃាតកម្មគិតទុកជាមុន(យកអាវុធខ្លីបាញ់ចំថ្ពាល់ឆ្វេងបីគ្រាប់បណ្ដាលឲ្យស្លាប់នឹងកន្លែង) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៧៧H ផ្លូវលេខ២៧១ក្រុមទី៣១ភូមិ១២សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោករាជធានីភ្នំពេញ

ជនសង្ស័យឈ្មោះមាសណារ៉ាហៅរ៉ាភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរមុខរបរយាមផ្ទះឲ្យគេស្នាក់នៅផ្ទះលេខ៧៧H ផ្លូវលេខ២៧១ក្រុមទី៣១ភូមិ១២សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោករាជធានីភ្នំពេញ

សពឈ្មោះ  ជួបរតនាភេទប្រុសអាយុ៤៤ឆ្នាំជនជាតិខ្មែរមុខរបរគ្រូបង្រៀនវិទ្យាល័យពងទឹកស្នាក់នៅផ្ទះលេខ៦៥ផ្លូវបេតុងភូមិតាំងរនាមសង្កាត់ប្រទះឡាងខណ្ឌកំបូលរាជធានីភ្នំពេញ

ពិនិត្យទីកន្លែងកើតហេតុឃើញរួមមាន:

នៅលើជញ្ជាំផ្ទះផ្នែកខាងមុខខាងស្ដាំជនសង្ស័យបានសរសេរជាអក្សរខ្មែរថា(ធ្វើអីមិនចេះថ្នមដៃប្រយ័ត្នបែកក្បាល, ធ្វើអីមិនចេះទប់ដៃប្រយ័ត្នបែកខួរ, ធ្វើអីមិនចេះថ្នមដៃប្រយ័ត្នផុងលលាក្បាល) និងនៅទ្វារផ្ទះជាន់ទី១បន្ទប់របស់ជនសង្ស័យមានសរសេរពាក្យថានរណាមើលងាយអញ់អញសម្លាប់ចោលមួយពូជ)

គ្រាប់អាវុធខ្លី០១គ្រាប់នៅលើសាបខាងមុខទ្វារចូលផ្ទះ, អាវុធខ្លីម៉ាកK59 មួយដើមមានលេខEX-4773 មានបង់០១ហាស្នូកអស់គ្រាប់នៅលើពូកក្បែរក្បាលសព, នៅក្រោមប៉ៅអីពូកបត់ក្បាលដំណេកមានសំបកកំប៉ុងស្រាបៀរកម្ពុជាមួយកំប៉ុង, នៅក្នុងបាវលើផ្ទះរានហាលខាងមុខមានបង់អាវុធខ្លីមួយមានគ្រាប់០៥គ្រាប់

ស្លាកស្នាមនៅលើរូបសពស្នាមគ្រាប់ចូលចំហៀងខាងឆ្វេងក្បែរកន្ទុយភ្នែកមួយកន្លែង, នៅលើថ្ពាល់ក្បែររង្វះមាត់ខាងឆ្វេងមានស្នាមគ្រាប់បៀមនិងស្នាមគ្រាប់ចូលថ្គាមខ្លាខាងឆ្វេង

វត្ថុតាងចាប់យកមាន៖អាវុធខ្លីមួយដើមម៉ាកK59 មានលេខEX-4773 បង់ចំនួន០២គ្រាប់០៦គ្រាប់, សំបកគ្រាប់ប្រភេទអាវុធខ្លីចំនួន០២សំបក, សំបកកំប៉ុងស្រាបៀរកម្ពុជាមួយកំប៉ុងនិងក្រដាសសរសេរគំរាមចំនួន០៣សន្លឹក(ចាប់យកនៅកន្លែងកើតហេតុ)

ដំណើររឿងហេតុនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩វេលាម៉ោងប្រហែល០៨:៣០នាទីព្រឹកជនរងគ្រោះឈ្មោះជួបរតនាភេទប្រុសអាយុ៤៤ឆ្នាំជនជាតិខ្មែរមុខរបរគ្រូបង្រៀនវិទ្យាល័យពងទឹកបានចេញពីផ្ទះលេខ៦៥ផ្លូវបេតុងភូមិតាំងរនាមសង្កាត់ប្រទះឡាងខណ្ឌកំបូលរាជធានីភ្នំពេញមកសួរសុខទុកម្ដាយបង្កើតឈឺនៅផ្ទះលេខ៧៧H ផ្លូវលេខ២៧១ក្រុមទី៣១ភូមិ១២សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោករាជធានីភ្នំពេញរហូតដល់វេលាម៉ោងប្រហែល១០:៣០នាទីស្រាប់តែមានជនសង្ស័យឈ្មោះមាសណារ៉ាហៅរ៉ាភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរត្រូវប្អូនថ្លៃជនរងគ្រោះ(សព) បានកោះស្រាបៀរកម្ពុជាមួយកំប៉ុងហុចឲ្យជនរងគ្រោះផឹកដើម្បីបញ្ចប់រឿងកន្លងមកតែជនរងគ្រោះជាបងថ្លៃមិនព្រមផឹកស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពយកអាវុធខ្លីម៉ាកK59 បាញ់ទៅលើជនរងគ្រោះឈ្មោះជួបរតនាបណ្ដាលត្រូវថ្ពាល់ខាងឆ្វេងចំនួន០៣គ្រាប់បណ្ដាលឲ្យជនរងគ្រោះឈ្មោះជួបរតនាស្លាប់នៅនឹងកន្លែងកើតហេតុ  ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះមាសណារ៉ាហៅរ៉ាបោះអាវុធខ្លីម៉ាកK59 ចោលទៅលើពូកក្បែរក្បាលជនរងគ្រោះរួចរត់គេចខ្លួនភ្លាមនោះកម្លាំងសមត្ថកិច្ចយើងក៏បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចលើដងផ្លូវលេខ១៨២សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោករាជធានីភ្នំពេញរួចបញ្ជូនយកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកចាត់ការតាមផ្លូវច្បាប់

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះមាសណារ៉ាហៅរ៉ាបានសារភាពថា: ខ្លួនពិតជាបានយកអាវុធខ្លីម៉ាកK59 បាញ់ទៅលើជនរងគ្រោះឈ្មោះជួប  រតនាបណ្ដាលឲ្យស្លាប់ពិតប្រាកដមែនដោយមូលហេតុទំនាស់រាំរៃគំនាបគ្រួសាររវាងម្ដាយក្មេកខ្លួនឲ្យសិទ្ធិទៅឲ្យជនរងគ្រោះជាបងថ្លៃលើសលុបជាងខ្លួនពេកទើបនៅថ្ងៃកើតហេតុខ្លួនបានយកអាវុធខ្លីខាងលើដែលទិញនៅផ្សារទឹកថ្លាកាលពីកំឡុងឆ្នាំ១៩៩៨មកទុកបាញ់លើជនរងគ្រោះតែម្ដងដោយមុនពេលកើតហេតុខ្លួនបានកោះស្រាបៀរកម្ពុជាមួយកំប៉ុងទៅឲ្យជនរងគ្រោះផឹកដើម្បីបញ្ចប់រឿងកន្លងមកតែជនរងគ្រោះមិនព្រមផឹកទើបខ្លួនក៏បាញ់សម្លាប់ជនរងគ្រោះតែម្ដង

សន្និដ្ឋានតាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងលោកឧកញ៉ាវេជ្ជបណ្ឌិតនងសុវណ្ណរ័ត្នគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញករណីនេះពិតជាករណីឃាតកម្មបាញ់គិតទុកជាមុន(យកអាវុធខ្លីបាញ់ចំថ្ពាល់ឆ្វេងបីគ្រាប់បណ្ដាលឲ្យស្លាប់នឹងកន្លែង) ពិតប្រាកដមែន

បច្ចុប្បន្នសពសមត្ថកិច្ចយើងបានធ្វើការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី

ចំណែកជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចយើងបានធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមដោយប្រើឧបករណ៍Diagnostic  Test (តេស្តិ៍រហ័សស្វែងរកសារធាតុញៀនក្នុងទឹកនោម) ជាលទ្ធផលបង្ហាញពីភាព  អវិជ្ជមាន(គ្មានសារធាតុញៀន)

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមផ្លូវច្បាប់

អត្ថបទដែលជាប់ទាក់ទង