ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចែកអំណោយនិងផ្តល់សេចក្តីសម្រេច ស្តីពីការប្រគល់ដីសម្បទានសង្គមកិច្ច​ កាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ៥៥ គ្រួសារដែលត្រូវផ្លាស់ប្ដូរពីតំបន់ស្ពានឆេះទៅតំបន់ក្បាលឆាយ

147
ព្រះសីហនុ៖ អភិបាល​នៃគណៈអភិបាលខេត្តព្រះសីហនុ​ លោក គួច ចំរើន កាលពីរសៀលថ្ងៃសៅរ៍ទី២៦​ ខែតុលា​ ឆ្នាំ២០១៩នេះបានចែកអំណោយនិងផ្តល់សេចក្តីសម្រេចស្តីពីការប្រគល់ដីសម្បទានសង្គមកិច្ច​ កាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋចំនួន ៥៥ គ្រួសារដែលត្រូវផ្លាស់ប្ដូរពីតំបន់ស្ពានឆេះទៅតំបន់ក្បាលឆាយ ស្ថិតនៅក្រុម ២៤ ភូមិ០១ សង្កាត់លេខ០១ ក្រុង ខេត្តព្រះសីហនុ។
    អំណោយចែកជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារៗ​ ទទួលបាន អង្ករ ៥០ គីឡូ  ទឹកសុទ្ធ ៥ កេះ មីកំប៉ុង ១ កេះ ប្រេងឆាចំណុះ៥លីត្រ ១ដប ទឹកសុីអុីវនិងទឹកត្រី ២ដប នំកញ្ចប់ ១កេស និង ថវិកាសម្រាប់៤៥ គ្រួសារ ចំនួន៧០០ដុល្លារ និងចំណែក ថវិកាសម្រាប់ ១០ គ្រួសារចំនួន ៣០០ដុល្លារ ។
   ដីសប្បទានដែលរដ្ឋបាលខេត្តព្រះសីហនុ ផ្តល់ជូននេះមានទំហំ៥ម៉ែត្រគុណ២០ម៉ែត្រ នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ រស់នៅស្របច្បាប់តកូនចៅ ។ក្រៅពីនេះលោកអភិបាលខេត្តក៏បានរៀបចំតទឹកភ្លើងនិងសន្យាធ្វើផ្លូវបេតុងចូលតំបន់គាត់រស់ជូននៅឆ្នាំ២០២០។
  ទន្ទឹមនេះដែរលោក គួច ចំរើន បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋដែលទទួលបានដីសម្បទាននេះថា៖”ដីនេះជាដីរបស់បងប្អូនហើយគ្មានអ្នកណាអាចមកបំពានយកបានឡើយ។តែត្រូវធ្វើលំនៅឋានរស់នៅឱ្យបានរយៈពេល ៥ឆ្នាំទើប មានសិទ្ធិធ្វើប័ណ្ណកម្មសិទ្ធិបាន។”
ជាមួយនេះលោក អភិបាលក៏បានរំឭកប្រាប់ប្រជាពលរដ្ឋទាំងនោះថា”ហាមមិនឲ្យយកដីដែលរដ្ឋបាលខេត្តព្រះសីហនុបានផ្ដល់ជូននេះទៅលក់ដូរឬផ្ទេរសិទ្ធិឲ្យអ្នកដទៃឡើយ។ ខណៈទទួលបានដីកាប្រគល់ដីសម្បទានសង្គមកិច្ចនេះក្រុមពលរដ្ឋទាំងនោះសំដែងក្តីអំណរនិងថ្លែងអំណរគុណលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ចំពោះការយកចិត្តទុកដាក់ចំពោះពួកគាត់។
   គួរបញ្ជាក់ថាក្រុមប្រជាពលរដ្ឋទាំង៥៥គ្រួសារខាងលើនេះពួកគាត់បានរស់នៅតាមចិញ្ចើមផ្លូវនៅចំណុចស្ពានឆេះ (ផ្លូវពីក្រុងព្រះសីហនុ ឆ្ពោះទៅឆ្នេរអូរត្រេះ)មានទីតាំងនៅក្នុងភូមិ ៦សង្កាត់លេខ ៤ក្រុងព្រះសីហនុហើយកន្លងមកពួកគាត់បានធ្វើការតវ៉ាទាមទាជាច្រើនឆ្នាំហើយដែរ។ករណីនេះរដ្ឋបាលខេត្តព្រះសីហនុជាច្រើនអាណត្ថិចៅហ្វាយខេត្តព្រះសីហនុ មកហើយដែរបានធ្វើការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់ប៉ុន្តែទើបតែក្នុងអាណត្ថិលោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ ទើបដំណើរការនៃការសម្របសម្រួលដោះដូរដីធ្លីជូនពួកគាត់ទទួលបានជោគជ័យជាស្ថាពរ៕
អត្ថបទដែលជាប់ទាក់ទង