ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេនគរបាលខេត្តតាកែវ ប្រាប់មន្រ្តីនគរបាល ត្រូវក្តាប់សភាពការណ៍សន្តិសុខ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប ទាន់ពេលវេលា

46

ខេត្តតាកែវ៖ នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំពិធី”ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ស្តីពីផែនការ ការពារបុណ្យឯករាជ្យជាតិ បុណ្យអ៊ុំទូក និងផែនការ ការពារការវិលត្រឡប់របស់ពួកឧទ្ទាមក្រៅច្បាប់ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង លោក អតីតអនុប្រធានការិយាល័យកណ្តាល លោក នាយ នាយរងការិយាល័យ លោក នាយ នាយរងផ្នែក និងមន្រ្តីទាំងអស់ លោក មេបញ្ជាការ មេបញ្ជាការរង និងមន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ លោក អធិការ អធិការរង ទទួលផ្នែកសេនាធិការ សណ្តាប់ធ្នាប់ និងមន្ត្រីនគរបាលស្រុក ក្រុង លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន៧២៣នាក់។

ថ្លែងក្នុងពិធី ផ្សព្វផ្សាយនោះដែរ លោក ស្នងការ បានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រៀមកម្លាំងការពាររបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលខាងមុខ និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋ និងក្តាប់សភាពការណ៍សន្តិសុខឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប ទាន់ពេលវេលា។ ដោយឡែកអ្នកចូលរួមគាំទ្រ និងអ្នករង់ចាំទទួលទណ្ឌិត សម រង្ស៊ី ត្រូវបានច្បាប់ចាត់ទុកជាអំពើខុសច្បាប់ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះ អ្នកចូលរួមអ្នកគាំទ្រទាំងនោះ មិនអនុញ្ញាតឱ្យពួកគេធ្វើអី្វខុសច្បាប់នោះឡើយ។ មន្រ្តីនគរបាលក្រោមឱវាទទាំងអស់ត្រូវតែស្មោះត្រង់ និងការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងកុំចាញ់បោកឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានបំណងញុះញុងលាបពណ៌មកលេី កងកម្លាំងប្រដាប់អាវុធ និងប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង