ស្ដាប់គ្រូបង្វឹកកម្ពុជាមុនស៊ីហ្គេមមកដល់
ភ្នំពេញ៖បណ្ដាអ្នកគាំទ្របាល់ទាត់កម្ពុជាពួគេពិតជាចង់ដឹងណាស់ថាតើគ្រូបង្វឹកកម្ពុជាលោកFelix G.
Dalmasមានអារម្មណ៍យ៉ាងណាក្នុងខណៈដែលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នេះកម្ពុជាស្ថិតនៅក្នុងពូលជា
មួយម្ចាសើផ្ទះហ្វីលីពីនជាមួយនឹងក្រុមខ្លាំងដទៃទៀតដូចជាម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើតនោះ ។
គ្រូបង្វឹករូបនេះបាននិយាយថានេះជាលើកទី១ហើយដែលកម្ពុជាចាប់ឆ្នោតចំពូលដែលល្អនិងមានចំនួនតិចជាងពូលមួយទៀត ។ក្រុមចំនួន៤ទៀតសុទ្ធតែខ្លាំងហើយក្រុមនីមួយៗសុទ្ធតែមានកីឡាករល្អៗហើយកីឡា
ករមួយចំនួនលេងឲ្យក្លិបលីគនៅក្រៅប្រទេសទៀតផង ។
លោកFelixG.Dalmasនិយាយថាយើងនឹងព្យាយាមលេងឲ្យបានល្អព្រោះកន្លងមកយើងបានឆ្លងកាត់ការប្រកួតជាមួយក្រុមខ្លាំងៗ ក្រុមល្អៗហេតុនេះពេលជួបជាមួយក្រុមដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នាយើង
នឹងលេងបានល្អ ។ពិតណាស់ក្រុមកម្ពុជាពិតជាលំបាកនៅពេលដែលលេងនៅក្រៅដីព្រោះកីឡាកររបស់កម្ពុជា
មិនសូវស៊ាំ ប៉ុន្មានទេ ។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះបន្ថែមថាយើងនឹងមានការប្រកួតសាកល្បងសមត្ថភាពមួយចំនួនមុនពេលស៊ីហ្គេមមកដល់ដែលក្នុងនោះអ្វីដែលសំខាន់នោះគឺការប្រកួតមិត្តភាពអន្តរជាតិ ។
កម្ពុជាស្ថិតនៅពូលA ជាមួយហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង ទីម័រខាងកើត ។ចំពោះពូល B វិញមាន
ថៃ វៀតណាម ឥណ្ឌូនេស៊ី ឡាវ សឹង្ហបូរី និង ព្រុយណេ ។បាល់ទាត់ចាប់ផ្ដើមប្រកួតមុនគេគឺចាប់ពីថ្ងៃទី២៥វិច្ឆិកា
និងចប់ថ្ងៃទី១០ធ្នូក្នុងខណៈដែលស៊ីហ្គេមចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី៣០វិច្ឆិកាដល់១១ធ្នូជាមួយនឹងកីឡាចំនួន
៥៦ប្រភេទដែលមាន៥២៣វិញ្ញាសា ៕