ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមប្រុងប្រយ័ត្នផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ដោយសារឥទ្ធិពលកូនព្យុះ ម៉ាត់តូ

47

 

ភ្នំពេញ៖  ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងពី បញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ដល់៧ ខែវិច្ឆិកាខាងមុខនេះ ឥទ្ធិពលសម្ពាធទាបសកម្ម និងកូនព្យុះទី២២ ឈ្មោះម៉ាត់តូ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបញ្ហាភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំងៗផងដែរ។

ក្រសួងធនធានទឹក និងឧតុនិយមបាន សេចក្តីជូនដំណឹងបន្ថែម

ស្តីពី ស្ថានភាពអាកាសធាតុ ៖ តាមរយៈនៃការតាមដាន នូវលក្ខណៈអាកាសធាតុជាប្រចាំក្នុងតំបន់ និង

ដោយឡែកសម្រាប់កម្ពុជា បង្ហាញឲ្យឃើញថា មានសម្ពាធទាបសកម្មមួយ (Active Low Pressure) កំពុងចូលមកដល់ ក្នុងសមុទ្រចិនខាងត្បូង ។ សម្ពាធទាបសកម្មនេះ នឹងវិវត្តខ្លួនជាលំដាប់ទៅជាកូនព្យុះ (Tropical Storm) ទី ៦២ ដែលអាចមានឈ្មោះម៉ាត់ម៉ូ (MATMO)_ចូលដល់ភាគខាងត្បូង

វៀតណាម នៅថ្ងៃទី ៣១ ខែតុលា ។ នឹងបន្ថយឥទ្ធិពលទៅជា

សម្ពាធទាបសកម្ម (Active Low) រួចចូលមកកម្ពុជាយើងភាគខាងត្បូង

នៅថ្ងៃទី ១ ខែវិច្ឆិកា ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ ចាប់ពីថ្ងៃទី ១ -៧ ខែវិច្ឆិកា បណ្តារាជធានី ខេត្តនានា នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងនោះ ៖ តំបន់វាលទំនាបកណ្ដាល តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិត បរិមាណពីបង្គរទៅច្រើន ។ បណ្ដាខេត្តដទៃទៀត នឹងអ័ចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណ

ពីមធ្យមទៅបង្គរ ។

អាស្រ័យស្ថានភាពធាតុអាកាស ដូចបានព្យាករខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះភ្លៀង , ផ្គរ រន្ទះ ខ្យល់កន្ត្រាក់

និងរលកសមុទ្រខ្លាំង៕

 

អត្ថបទដែលជាប់ទាក់ទង