ស្ថានភាពទឹកជំនន់នៅព្រែកកំពង់បាយ ខេត្តកំពតបានហក់ឡើង
មកដល់ម៉ោង ៥ ល្ងាចថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ព្រែកកំពង់បាយ បានហក់ឡើងវិញ បន្ទាប់ពីទទួលបានបរិមាណទឹកដ៏ច្រើនបន្ថែមពីតំបន់ខាងលើ (ទំនប់វារីអគ្គិសនីកំចាយ, ទំនប់ស្ទឹងកែវ និងតំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនទៀត) ។ ការហក់ឡើងវិញនេះ បានធ្វើឱ្យតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ រងនូវការលិចលង់ជាថ្មីម្តងទៀត ។ ដោយសារភ្លៀងនៅតែបន្តធ្លាក់ ទឹកព្រែកអាចនឹងបន្តជន់ឡើងលិចចូលដល់ផ្នែកខ្លះនៃក្រុងកំពត ។ សូមបង្កើនការប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។