ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កំណត់យកថ្ងៃទី៥ដល់ថ្ងៃទី១៣វិច្ចិកាជាចំណុចក្តៅដែលត្រូវពង្រឹងសន្តិសុខខ្ពស់បំផុត

201

ភ្នំពេញ៖ ដើម្បីត្រៀម លក្ខណៈទទួលជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យធំៗមានបុណ្យឯករាជ្យជាតិ,បុណ្យអុំ ទូកដែលនឹងធ្វើឡើងនាថ្ងៃទី៩វិច្ឆិកានិងថ្ងៃទី១០,១១,១២វិច្ឆិកាខាងមុខ អាជ្ញាធររាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨តុលានេះ បានដឹកនាំកិច្ចប្រជុំមួយ សំដៅបន្តពង្រឹងការយកចិត្តទុកដាក់ទាំងថ្នាក់ក្រុង,ខណ្ឌ,សង្កាត់,មន្ទីរអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ។
កិច្ចប្រជុំនេះដឹកនាំដោយ លោកកើត ឆែ និង លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដោយបានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងឧិកាសបុណ្យដោយកំណត់យកថ្ងៃទី៥ដល់ថ្ងៃទី១៣វិច្ឆិកា ជាចំណុចខ្ពស់ត្រូវ ពង្រឹងសន្តិសុខឲ្យបានម៉ឺងម៉ាត់បំផុតជាងពេលណាណាទាំងអស់។ក្នុងនោះត្រូវ រៀបចំឲ្យមានទីបញ្ជាការស្រាលនៅរដ្ឋបាលរាជធានីភ្នំពេញ,រៀបចំទីបញ្ជាការ ស្រាលនៅគ្រប់ខណ្ឌទាំង១៤ដើម្បីប្រចាំបញ្ជា និងត្រូវមានមុខមន្ត្រីរងចាំដោះ ស្រាយបញ្ហាបន្ទាន់ៗដោយចាប់ពីថ្ងៃទី១វិច្ឆិកាតទៅ ហាមមន្ត្រីរាជការអវត្តមានពីកន្លែងធ្វើការរួមទាំងអាជ្ញាធរដែនដីផងដែរ។ជាមួយគ្នានេះយើងក៏នៅមានពិធីមួយទៀតគឺពិធីទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រនៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះដែរដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំទីតាំងជួបជុំទទួលទានអំបុកកំរិតសាលាក្រុងនៅរមណីដ្ឋានវត្តភ្នំ និងមានរៀបចំតាមខណ្ឌ សង្កាត់,មន្ទីរអង្គភាព.វត្តអារាម.សាលារៀនសរុបចំនួន៨៨៩ទីតាំង ដែលគ្រោង នឹងមានប្រជាពលរដ្ឋចូលរួមជាង១០ម៉ឺននាក់ ដោយចាប់ផ្តើមជួបជុំគ្នាពីម៉ោង៧ ព្រឹកដល់ល្ងាចថ្ងៃទី៩វិច្ឆិកា។
លោកកើត ឆែ ក៏ដូចលោកមាន ចាន់យ៉ាដា បានគូសបញ្ជាក់ថា អំបុកក៏យើងទទួលទានឯការពង្រឹងសន្តិសុខក៏ត្រូវតែធ្វើយ៉ាងដាច់ខាតដោយមិនទុកឧិកាសឲ្យពួកក្បត់ជាតិមកបំផ្លាញសេចក្តីសុខ និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋបានឡើយ។
នាឧិកាសនោះដែរ កិច្ចប្រជុំក៏បានលើកឡើងពីការបែងចែកភារកិច្ចទទួលខុសត្រូវរបស់មន្ត្រី និងផ្នែកពាក់ពន្ធ័  ក្នុងការរៀបចំបុណ្យកឋិនទានសាមគ្គីរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣០តុលា ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តព្រះបារមីវង្គដ្ឋបូរីកបិលភស្ត័ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងវត្តវិមានតេជះ ហៅវត្តស្រះចក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ និងឧបដ្ឋានសាលាដែលកំពុងដំណើរការសាងសង់នៅ ឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង