ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា សូមស្វា​គម​ន៍ ដំណើរបំពេញទស្ស​ន​កិច្ចផ្លូ​វរដ្ឋ រប​ស់ប្រធា​នាធិ​ប​តីហុងគ្រី

64

 

ភ្នំពេញ្៖ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារ​ណ​រដ្ឋ​ហុងគ្រី និងភរិយា បានអញ្ជើញមកដល់​ក​ម្ពុជា នៅយប់ថ្ងៃអាទិត្យនេះ​ ​ដើម្បីបំពេញទស្សនកិច្ចផ្លូ​វ​រដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់៣០ ខែតុលា ឆ្នាំ២០១៩។
ការអញ្ជើញបំពេញទ​ស្ស​នកិ​ច្ចរប​ស់ លោកប្រធានាធិបតីហុងគ្រី បានធ្វើឡើង តបតាមការអញ្ជើញរបស់​ ​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម​ ​សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​។​

អំឡុងពេលទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងចូលគាល់ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា​ ​នៅក្នុងព្រះបរមរា​ជ​វាំង ប​ន្ទាប់​ពីនោះ​ លោកប្រធានាធិបតី នឹងទទួលការចូលជួបសម្តែងកា​រ​គួរ​សមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សា​យ​ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហា​ព​ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ លោកប្រធានា​ធិប​តីហុ​ងគ្រី នឹងមានជំនួបពិភាក្សាការ​ងា​រ​ជាមួយ​ សម្តេចអគ្គមហាសេនាបតីតេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលនៅក្នុងជំនួបនោះ កិច្ចស​ហ​ប្រតិ​បត្តិការទ្វេភាគីលើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់​ ​និង​អន្ត​រជាតិ ដែលជាការយកចិត្តទុ​ក​ដាក់​រួម​នឹងត្រូ​វបា​នលើក​យកម​ក​ពិភាក្សា។

ក្រៅពីនេះលោកប្រធា​នាធិបតី និងភរិយា នឹងអញ្ជើញ​ទៅទ​ស្សនា​ប្រាសាទ​នានា នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួ​ន​ នៅក្នុ​ងខេ​ត្តសៀ​មរាប​ផ​ងដែរ។

បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ​ ​និងស​ម្តេចម៉ែ នៅព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃ​សា​ធារណ​រដ្ឋ​ហុងគ្រី និងភរិយា បានបន្តចូលគោរពព្រះវិញ្ញាណ​ក្ខ​ន្ធ ព្រះប​រមរ​តនកោដ្ឋ និងបំពាក់​ក​ម្រង​ផ្កានៅវិ​មាន​ឯករាជ្យ។

នៅរសៀលនេះ លោកប្រធានាធិបតីហុងគ្រី នឹងមានជំនួបពិភាក្សាការងា​រ​ជាមួ​យសម្តេ​ចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រា​ជាណាច​ក្រ​កម្ពុជា ដែលនៅក្នុងជំនួបនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើ​វិ​ស័​យជាច្រើ​ន រួមទាំងបញ្ហាតំបន់ និង​អ​ន្តរ​ជាតិ ដែលជាការ​យ​កចិ​ត្តទុ​កដាក់រួម នឹងត្រូវបានលើកយកមក​ពិ​ភាក្សា​ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង