ឧទ្ធម្ភាគចក្រ មួយគ្រឿង ធ្លាក់នៅកូឡុំប៊ី ស្លាប់មនុស្ស ៦នាក់
ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅតំបន់ជនបទនៃប្រទេសកូឡុំប៊ី បណ្តាលឲ្យមនុស្សចំនួន ៦នាក់ដែលនៅលើយន្តហោះស្លាប់ទាំងអស់។ នេះបើតាមការបញ្ជាក់របស់កងកម្លាំងអាកាសរបស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យម្សិលមិញ។
កងកម្លាំងអាកាសបានសម្តែងការសោកស្តាយ ចំពោះការបាត់បង់សមាជិកចំនួន ៦រូបនៃក្រុមឧទ្ធម្ភាគចក្រ 0006។
ហេតុការណ៍ធ្លាក់កើតឡើងនៅថ្ងៃសុក្រ ប៉ុន្តែរហូតដល់ថ្ងៃអាទិត្យទើបអាជ្ញាធររកឃើញកន្លែងធ្លាក់។
ឧទ្ធម្ភាគចក្រប្រភេទ Bell 412 ត្រូវបានគេជឿជាក់ថា បានធ្លាក់ដោយសារតែបញ្ហាអាកាសធាតុ។
ប្រធានាធិបតី កូឡុំប៊ី លោក Ivan Duque ដែលធ្លាប់ជិះឧទ្ធម្ភាគចក្រនោះជាច្រើនដង បានសម្តែងការរំលែកទុកដល់ក្រុមគ្រួសាររងគ្រោះ៕