ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស្វែងរកស្ត្រីជនជាតិអង់គ្លេសមួយរូប ដែលបាត់ខ្លួននៅលើកោះរ៉ុងនោះ មិនទាន់ប្រទះឃើញ

71

 

ក្រុងកោះរ៉ុង៖ មន្ត្រីរដ្ឋបាលក្រុងកោះរ៉ុងអោយដឹងថា គិតមកត្រឹមល្ងាចថ្ងៃ២៨តុលា២០១៩នេះ ការស្វែងរកស្ត្រីជនជាតិអង់គ្លេសមួយរូប ដែលបាត់ខ្លួននៅលើកោះរ៉ុងនោះ មិនទាន់ប្រទះឃើញនៅឡើយ ហើយកម្លាំងសមត្ថកិច្ចចម្រុះគ្រប់ផ្នែក រួមជាមួយក្រុមអ្នកស្មគ្រ័ចិត្តផង កំពុងធ្វើប្រតិបត្តិការស្វែងរកបន្តដោយថ្មើរជើងនៅលើដីគោកក្នុងតំបន់ព្រៃភ្នំផង ក្នុងនោះមានការប្រើប្រាស់កាមេរ៉ាពីលើអាកាស ហើយនៅក្នុងទឹកក្បែរឆ្នេរសមុទ្រក៍មានក្រុមអ្នកមុជទឹកស្វែងរកផងដែរ។ ស្ត្រីជនបរទេសដែលបាត់ខ្លួននេះ ឈ្មោះAmelia Bambridge អាយុ ២១ឆ្នាំ ដែលយោងតាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា បានបាត់ដំណឹងក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង ចាប់ពីវេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃទី២៤តុលា២០១៩ មិនទាន់ដឹងថាជាការវង្វេងដូចករណីជនបរទេសខ្លះធ្លាប់វង្វេងបាត់ក្នុងព្រៃលើកោះកន្លងមក ឬដោយហេតុការណ៍មួយនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង