អតីតសកម្មជន និងជាសមាជិកគណបក្សសង្រ្គោះជាតិចំនួន ១០នាក់ នៅក្នុងខេត្តបាត់ដំបង បានចេញមុខ ប្រកាសថ្កោលទោសចំពោះអំពើក្បត់ជាតិរបស់ សម រង្ស៊ី និងបក្ខពួក
បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០១៩ បានផ្សព្វផ្សាយព័ត៌មានថា
បងប្អូនដែលធ្លាប់ជាអតីតសមាជិកគណបក្សសង្រ្គោះជាតិចំនួន ១០នាក់ នៅខេត្តបាត់ដំបង បង្ហាញពីអំពើក្បត់ជាតិ ក្បត់រាជបល្ល័ង្ក របស់ សម រង្ស៊ី និងបក្ខពួក ព្រមទាំងអំពាវនាវ កុំឲ្យបងប្អូនប្រជាពលរដ្ឋចាញ់បោក និងដើរតាមឧបាយកលនេះបន្តទៀត។
ប្រភពដដែល បានបន្ថែមថា កាលពីថ្ងៃអាទិត្យ ទី ២៧ ខែតុលា ឆ្នាំ២០១ ៩ ដោយមើលឃើញនូវសកម្មភាព ក្បត់ជាតិ ក្បត់រាជបល្ល័ង្ក របស់ទណ្ឌិត សម រង្ស៊ី មេចលនាឧទ្ទាមដែលកំពុងបំផុសបំផុល ញុះញង់ឲ្យពួកគាត់ព្រមទាំងប្រជាពលរដ្ឋងើបបះបោរក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋនោះមកនិងដោយយល់ឃើញថា ការចូលរួមក្នុងសកម្មភាព (ក្បត់ជាតិ) ដែលផ្តើមឡើងដោយទណ្ឌិត សម រង្ស៊ី រូបនេះនិងបក្ខពួក ជាហេតុនាំបង្កឲ្យមានទោសកំហុសដល់ខ្លួន ដែលជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ។ អតីតសកម្មជន និងជាសមាជិកគណបក្សសង្រ្គោះជាតិចំនួន ១០នាក់ នៅក្នុងខេត្តបាត់ដំបង បានចេញមុខ ប្រកាសថ្កោលទោសចំពោះអំពើក្បត់ជាតិរបស់ សម រង្ស៊ី និងបក្ខពួក ហើយមិនចូលរួមដាច់ខាងក្នុងសកម្មភាពនេះ ព្រមទាំងបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ឈប់ជឿនិងឈប់ចាញ់បោកការឃោសនា ញុះញង់បំផុសបំផុល ឧបាយកលបោកបញ្ឆោតរបស់ ជនក្បត់ជាតិ សម រង្ស៊ី នេះទៀតទៅ ព្រោះការចូលរួមក្នុងសកម្មភាពនេះ គឺជាអំពើល្មើសច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ហើយពេលមានទោសដល់ខ្លួន សម រង្ស៊ី មិនមែនជាអ្នកទទួលខុសត្រូវនោះទេ គឺបងប្អូនប្រជាពលរដ្ឋខ្លួនឯងជាអ្នកទទួលទោស។
សកម្មជន និងជាសមាជិកអតីតបក្សសង្រ្គោះជាតិ ទាំងនេះ មាន៨នាក់ នៅស្រុកបាណន់ ខេត្តបាត់ដំបង និង ២នាក់ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង រួមមាន៖
១- លោក ហួន ចន្ថា អាយុ ៤៩ ឆ្នាំ រស់នៅភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ជាអតីតសមាជិកក្រុមប្រឹក្សាឃុំស្នឹងស្រុកបាណន់ (គណបក្សសង្រ្គោះជាតិ)
២- លោក ហាយ សុភាព អាយុ ៤១ ឆ្នាំរស់នៅភូមិសំបួមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ជាអតីតសមាជិកក្រុមប្រឹក្សាឃុំស្នឹងស្រុកបាណន់ (គណបក្សសង្រ្គោះជាតិ)
៣- អ្នកស្រី វ៉ាត់ ចាន់ដេតអាយុ ៣១ឆ្នាំ រស់នៅភូមិសំបួមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ជាអតីតសកម្មជន (គណបក្សសង្រ្គោះជាតិ) ឃុំស្នឹងស្រុកបាណន់
៤- អ្នកស្រី អ៊ុក ស្រីម៉ុមអាយុ ៤៩ឆ្នាំ រស់នៅភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ជាអតីតសកម្មជន (គណបក្សសង្រ្គោះជាតិ) ឃុំស្នឹងស្រុកបាណន់
៥- លោក វ៉ាន់ ស៊នអាយុ ៥៧ឆ្នាំ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង ជាអតីតសកម្មជន (គណបក្សសង្រ្គោះជាតិ) ឃុំកន្ទឺ២ ស្រុកបាណន់
៦- លោក ប៉ែល តឿអាយុ ៤៦ឆ្នាំ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ ដំបង ជាអតីសកម្មជន (គណបក្សសង្រ្គោះជាតិ) ឃុំកន្ទឺរ២ ស្រុកបាណន់
៧- អ្នកស្រី ទិន ហុងអាយុ ៥២ឆ្នាំរស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង ជាអតីតសកម្មជន (គណបក្សសង្រ្គោះជាតិ) ឃុំកន្ទឺរ២ ស្រុកបាណន់
៨- អ្នកស្រី ហួម ហ៊ុំអាយុ ៤៦ឆ្នាំ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង ជាអតីតសកម្មជន (គណបក្សសង្រ្គោះជាតិ) ឃុំកន្ទឺរ២ ស្រុកបាណន់
៩- លោក អ៊ឹម យឿនអាយុ ៦៥ឆ្នំារស់នៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាអតីតជំទប់ទី២ ឃុំសិរីមានជ័យ ស្រុកសំពៅលូន (គណបក្សសង្រ្គោះជាតិ)
១០- លោក អ៊ុង វណ្ណា ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ជា អតីសកម្មជន (គណបក្សសង្រ្គោះជាតិ) ឃុំសន្តិភាព ស្រុកសំពៅលូន៕