ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលការប្រកួតកីទ្បាទ្រីយ៉ាត្លុងជើងឯក ថ្នាក់ជាតិឆ្នាំកាលពីសប្ដាកន្លងមក

73

ខេត្តកែប៖ថ្ងៃអាទិត្យទី២៧ខែតុលាកន្លងមកនេះនេះលោកកែនសត្ថាអភិបាលនៃគណៈអភិបាលខេត្ត

កែបនិងលោកឧកញ៉ាគង់រិទ្ធីជព្វប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានអញ្ជើញពិធីបិទព្រឹត្តិការណ៍ការប្រកួតកីទ្បាទ្រីយ៉ាត្លុងកម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ ។

ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីសរុបចំនួន៥២រូបរៀបចំឡើងនៅរមណីដ្ឋានឆ្នេរលេងទឹក ក្រុងកែបខេត្តកែប។សម្រាប់វិញ្ញាសារទ្រីយ៉ាត្លុង(Triathlon)ផ្នែកបុរសកីឡាករនាងពេជ្រពិសិដ្ឋឈ្នះមេដាយមាសមកពីក្រសួងមហាផ្ទៃ ប្រើពេល ១ម៉ោង១២នាទី:៣៩វិនាទី កីឡាករ អ៊ួងលីម៉េងមេដាយប្រាក់មកពីក្រសួងមហាផ្ទៃ ប្រើពេល ១ម៉ោង១៤នាទី:៥៧វិនាទី និងកីឡាករ ថៃ ធុច ទទួលបានមេដាយសំរិទ្ធ មកពីក្លិប Giant ប្រើពេល ១ម៉ោង១៦នាទី:១៧វិនាទី។

ចំណែកទ្រីយ៉ាត្លុងផ្នែកនារីកីឡាករិនីថន សុម៉ាវត្តី ឈ្នះមេដាយមាសមកពីក្រសួងមហាផ្ទៃ ប្រើពេល ១មម៉ោង២៣នាទី:៤៤វិនាទី កីឡាការិនី ហ៊ោ ធីដា ឈ្នះមេដាយប្រាក់មកពីក្លិប Giant ប្រើពេម៉ោង២៥នាទី:២៤វិនាទី និងកីឡាការិនីផល ស្រីផួង ឈ្នះមេដាយសំរិទ្ធមកពីក្រសួងមហាផ្ទៃ ប្រើពេល ១ម៉ោង២៧នាទី:០៨វិនាទី។

ចំពោះឌូអាត្លុង(Duathlon) ផ្នែកបុរសកីឡាករ កាំង ធឿន ឈ្នះមេដាយមាសមកពីក្រសួងមហាផ្ទៃ ប្រើពេល១ម៉ោង០នាទី:១៤វិនាទីកីឡាករជាសម្ផស្សឈ្នះមេដាយប្រាក់មកពីក្រសួងមហាផ្ទៃប្រើពេល១ម៉ោង១៤នាទី២០វិនាទី និងកីឡាករ មាស តាន ឈ្នះមេដាយសំរិទ្ធមកពីក្រសួងមហាផ្ទៃ ប្រើពេល ១ម៉ោង១៥នាទី:២៧វិនាទី។

ឌូអាត្លុង ផ្នែកនារី៖កីឡាការិនិ អ៊ួន ចន្ទភត្រា ឈ្នះមេដាយមាសមកពីក្រសួងមហាផ្ទៃ ប្រើពេល ១ម៉ោង២៣នាទី:៥០វិនាទី កីឡាការិនីទូច រក្សា ឈ្នះមេដាយប្រាក់មកពីក្រសួងការពារជាតិ ប្រើពេល ១ម៉ោង២៥នាទី:២៤វិនាទី និងកីឡាការិនី ផល រចនាឈ្នះមេដាយសំរិទ្ធមកពី ក្រសួងមហាផ្ទៃ ប្រើពេល ១ម៉ោង២៩នាទី:១៣វិនាទី។

ដោយឡែកអាកវាត្លុង(Aquathlon)អាយុក្រោម១៧ឆ្នាំបុរសកីឡាករសៀងណូរ៉ាឈ្នះមេដាយមាសមកពីអនុវិទ្យាល័យត្រពាំងសាលា ប្រើពេល ២២នាទី:០១វិនាទី កីឡាករ ចេង សុវណ្ណបញ្ញាសិដ្ឋ ឈ្នះមេដាយប្រាក់មកពីអនុវិទ្យាល័យត្រពាំងសាលា ប្រើពេល ២២នាទី:០៧វិនាទី និងកីឡាករ ឡេង ពិសិដ្ឋ ឈ្នះមេដាយសំរិទ្ធមកពីក្លិបឬទ្ធិសែន ប្រើពេល ២៦នាទី:៣៧វិនាទី៕

អត្ថបទដែលជាប់ទាក់ទង