ជួយចាប់គ្នា!មេបោកម្នាក់ នៅថៃរត់មកពួននៅប៉ោយប៉ែត?
“แม่มณี” แชร์พันล้านหนีหัวซุนซุกตัวบ่อนเขมร.
វេបសាយទូរទស្សន៍នៅថៃបានផ្សាយនៅថ្ងៃទី២៨តុលានេះថានាងWanthanee Tippavethអាយុ៣០ឆ្នាំមានរហស្សនាម«អ្នកម្តាយមុនី»ដែលរកស៊ីបោកប្រជាជនថៃបានប្រាក់ជាង១០០លានបាត(ជាង៣លានដុល្លារ)បានកំពុងរត់មកពួននៅកាស៊ីណូប៉ោយប៉ែត។
វិធីបោករបស់នាងនោះគឺផ្សាយឃោសនាបបួលអតិថិជនយកលុយមកវិនិយោគ១០០០បាតបានទទួលទៅវិញ១៩៣០ក្នុង១ខែដោយគ្រាន់តែ
ជួយធ្វើការ«ចុចLikeចុចShare»។
មេបោករូបនេះបានរត់មកដល់ប៉ោយប៉ែតនៅថ្ងៃទី២៥តុលាបន្ទាប់ពីប៉ូលីសថៃត្រៀមចេញដីកាចាប់ខ្លួន។នាងចេញមកប៉ោយប៉ែតបានតាមរយះភ្ញៀវVIPដោយមិនបាច់ឆ្លងកាត់ប៉ុស្តិត្រួតពិនិត្យ។