សម្តេចតេជោហ៊ុនសែនបានអញ្ជើញទៅដល់ វត្តសន្សំកុសលហើយដើម្បីចូលរួមបុណ្យសពសម្តេចព្រះធម្មលិខិតលាស់ឡាយ
(ភ្នំពេញ)៖សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជានៅម៉ោងប្រមាណ៥៖៥០នាទីល្ងាចថ្ងៃទី២៩ខែតុលាឆ្នាំ២០១៩នេះបានអញ្ជើញទៅដល់វត្តសន្សំកុសលដើម្បីចូលរួមពិធីបុណ្យសពសម្តេចព្រះធម្មលិខិតលាស់ឡាយព្រះចៅអធិការវត្តសន្សំកុសល។
គណៈសង្ឃនាយកនិងលេខាធិការដ្ឋានគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសូមទូលថ្វាយប្រគេននិងជម្រាបជូនដំណឹងថាសម្តេចព្រះធម្មលិខិតកិត្តិឧទ្ទេសបណ្ឌិតលាស់ឡាយសម្តេចព្រះសង្ឃនាយករងទី១និងជាព្រះប្រធានថេរសភាសង្ឃនៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាបានយាងសោយទីវង្កតនៅវេលាម៉ោង៣:៣០នាទីរសៀលនាថ្ងៃអង្គារ២កើតខែកត្តិកឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៩ខែតុលាឆ្នាំ២០១៩នេះដោយព្រះរាជរោគាពាធក្នុងព្រះជន្មាយុ១០៦ព្រះវស្សានៅវត្តសន្សំកុសលខណ្ឌមានជ័យរាជធានីភ្នំពេញ។
គណៈសង្ឃនាយកនិងលេខាធិការដ្ឋានគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសូមចូលរួមរំលែកព្រះរាជមរណទុក្ខយ៉ាងក្រៀមក្រំនិងសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសម្តេចព្រះសពព្រះមន្រ្តីសង្ឃភិក្ខុសាមណេរនិងអាចារ្យគណៈកម្មការវត្តសន្សំកុសល។ដោយអំណាចនៃគុណព្រះរតនត្រ័យនិងកុសលផលបុណ្យទាំងឡាយសូមថ្វាយដួងព្រះវិញ្ញាណខន្ធសម្តេចព្រះសពបាននិមន្តយាងទៅកាន់ទីឋានបរមសុខជាភីយ្យោភាព៕