ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការហ្វឹកហាត់ នៅជប៉ុន មានការរីកចម្រើនខ្លាំង

78


ភ្នំពេញ៖លោកវ៉ែន សុផល គ្រូបង្វឹកជម្រើសជាតិ ប្រដាល់សកលកម្ពុជា ដែលកំពុងតែ
ស្ថិតនៅទីក្រុងអូសាកា ប្រទេសជប៉ុននោះ បានប្រាប់ឲ្យដឹងថា កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ពេលនេះ មានការរីកចម្រើនខ្លាំង ។
លោកបានអះអាងថា ក្នុងអំឡុងនៃពេលហ្វឹកហាត់នេះ ពួកគេបានប្រកួតសាកល្បងជា​
មួយអ្នកប្រដាល់ជប៉ុន តាមបណ្ដាក្លិបនានា ក្នុងទីក្រុងអូសាកា បានចំនួន៧ក្លិបមកហើយៗការ
ប្រកួតសាកល្បងនៅតែមានបន្តទៀត ។
តាមរយៈការប្រកួតសាកល្បងសមត្ថភាពនេះ បង្ហាញថា ពួកគេមានការរីកចម្រើនខ្លាំង។
ទាំងកម្លាំង ទាំងបច្ចេកទេសទាំងអំណត់ សុទ្ធតែរីកចម្រើន ។ ពួកគេហាត់ខ្លាំង ទៅលើកម្លាំង
បច្ចេកទេស កលល្បិច ពេលនេះល្បឿននៃការវាយចេញ របស់គេល្អនិងលឿនជាមុន ។ចំពោះ
ការការពារវិញ ក៏កាន់តែរឹងមាំដែរ ។
សូមបញ្ជាក់ថា អ្នកប្រដាល់ទាំង៣រូប ដែលចេញទៅហ្វឹកហាត់ នៅប្រទេសជប៉ុននោះ មានអ្នកប្រដាល់ណាត សៀកនិន ដែលគេស្គាល់ជាទូទៅថា ពេជ្រ ម្ទេសខ្មាំង និងកីឡាការិនី២
រូបគឺវីស្រី ខួចនិងកីឡាការិនីនូវ ស្រីពៅ។ ពួកគេហ្វឹកហាត់នៅប្រទេសជប៉ុន ហើយចេញដំណើរ
ទៅកាន់ប្រទេសហ្វីលីពីន ដែលជាកន្លែងប្រារព្ធកីឡាស៊ីហ្គេម លើកទី៣០តែម្ដង ។
លោកវ៉ែន សុផល បង្ហាញពីជំនឿចិត្តថា សម្រាប់ពួកគេទាំង៣រូប នឹងរកបានមេដាយពី
ការប្រកួតកីឡាស៊ីហ្គេម ជាមិនខានតែលោកមិនដឹងថា មេដាយអ្វីនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង