ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹងប្រើ​ប្រាស់កម្លាំងប្រដាប់អាវុធឲ្យអស់ ដើម្បីកម្ទេចក្តិបបដិ​វត្ត​ពណ៌

69

ព្រះសីហនុ៖ “អ្វីក៏ដោ​យឲ្យតែប៉ះពា​ល់ដ​ល់ស​ន្តិភាព និង រំខានដល់ការ រស់នៅ សេចក្តីសុខ សុវត្ថិភាព​រប​ស់ប្រជា​​ពលរដ្ឋ គឺជាសត្រូវរបស់​ក​ងកម្លាំងប្រដា​ប់អា​វុធ​ទាំង​អស់”។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងបែបនេះ នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាល​ខេត្ត​ ក្នុងពិធី​ប្រជុំផ្ស​ព្វផ្សាយ សភាពការណ៍និង រឹត​បន្តឹង​ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងហ្វឹកហាត់ ជំ​នាញប​ច្ចេក​ទេសប​ន្ថែម ដល់កងកម្លាំងអន្តរាគមន៍ពិសេស ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបា​ន​មាន​ប្រសាស​ន៍ថា​ ពិធីនេះធ្វើឡើងក្នុ​ងគោ​លបំ​ណង​ត្រួត​ពិនិត្យ​កម្លាំងជាក់ស្តែងបន្ថែ​ម​ ត្រួតពិនិត្យ និងសម្ភារមធ្យោបា​យ ហ្វឹកហាត់ជំនាញបច្ចេកទេសបន្ថែ​ម​ ដើ​ម្បីទ្រោល​ស​ភាពកា​រណ៍ និងដើ​ម្បីឲ្យប្រាកដ​កាន់​តែច្បាស់ ក្នុងកិច្ចការពារសន្តិសុខ ​ស​ណ្តាប់​ធ្នា​ប់ សុវត្ថិភាពជូ​នប្រជា​ព​លរដ្ឋ។ លោកឧត្តមេសនី​យ៍​ស្នង​ការ មានប្រសាសន៍បន្ថែមថា បដិវត្តពណ៌ បានបំផ្លាញសុខសន្តិភាពប្រទេសផ្សេ​ង​ៗជាច្រើន​មកហើយ​ ដូច្នេះនៅកម្ពុជា ក្រោ​មការដឹក​នាំដ៏​ឈ្លាស​វៃរប​ស់​ប្រមុខរាជរដ្ឋាភិបាលស្រប​ច្បា​ប់ ដែលមានសម្តេចអគ្គមហា​សេ​នា​បតីតេ​ជោ ហ៊ុន សែនជាប្រធានដ៏​ខ្ពង់​ខ្ព​ស់នោះ​ មិនចាញ់បោកក​ល​ល្បិចរ​បស់​ជនណា​ឡើយ ហើយបើមានក្តិបបដិ​វត្ត​ពណ៌មួយ​ ដាច់ខាតត្រូ​វតែក​ម្ទេច​មួយ។ ស្នងការនគរបាលខេ​ត្ត​ នឹងប្រើ​ប្រាស់កម្លាំងឲ្យអស់ មានជាង១០០០នាក់ គឺប្រើ​ទាំ​ងជាង​១០​០០នា​ក់ ។

លោកឧត្តមសេនីយ៍​ស្នង​ការ​ក៏បានប​ញ្ជាក់ថា “ទម្រាំមានសន្តិភាពដូចស​ព្វ​ថ្ងៃនេះ​ ប្រមុ​ខ​រាជរ​ដ្ឋាភិបាល បានយកសាច់ស្រស់ឈាមស្រ​ស់​ទៅប្តូ​រដែល​​ជា​តម្លៃមិនអាចកាត់ថ្លៃបាន​ ​ដូច្នេះបើ​មាន​អ្វីក៏ដោ​យ ដែលបង្កចលាច​​ល​អ្វីក៏ដោយឲ្យតែបណ្តា​លឲ្យប៉ះពាល់ដល់សន្តិភាព​ ​រំខានដល់សេចក្តីសុ​ខ​ សុវ​ត្ថិភា​​​ពរបស់ប្រជាពលរដ្ឋ រស់នៅ គឺយើងទាំងអស់គ្នា​ជា​កងកម្លាំងប្រដាប់អាវុ​ធ​ត្រូវ​តែ​បង្ក្រាប កម្ទេចចោលជាដា​ច់​ខាត​។ ខ្ញុំជឿជាក់លើ​បង​ប្អូន​នៅទី​នេះមិន​ត្រូ​វចាញ់បោ​កឧបា​យក​ល់ ណាមួយ ដែលជាអំពើរ​ខុស​ច្បា​ប់ក្រោម ការញុះ​ញុង​រប​ស់ជ​នក្បត់ជាតិណាមួយនោះឡើ​យ​”។

ក្នុងពិធីនោះដែរ លោក​ឧត្តម​សេនីយ៍​ស្ន​ងការ បានថ្លែងអំណគុណ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នា​ក់​ បងប្អូ​នប្រជា​ពល​រដ្ឋ អ្នករកទទួល​ទា​នអ្នក​វិ​និយោគជាតិ និងអ​ន្តរជាតិ ដែលបានសួរសុខទុក្ខព្រួ​យ​បារ​ម្មណ៍អំ​ពីសុ​ខ​ភាពរ​បស់លោ​ក ដូច្នេះជាកិច្ចឆ្លើយត​ប​ទឹកចិ​ត្តរប​ស់ថ្នាក់​ដឹកនាំ បងប្អូនទាំងអ​ស់ លោកឧត្តមសេនីយ៍ស្ន​ង​ការ នឹងខិតខំប្រឹង​ប្រែ​ងឲ្យអស់ពី​សម​ត្ថភាព បម្រើដ៏ស្មោះស្ម័​គ្រដើ​ម្បីរក្សាស​ន្តិភា​ព សន្តិសុខសណ្តាប់ធ្នាប់សា​ធារណៈ​ ជាពិសេសខេត្តព្រះ​សី​ហនុទាំ​ងមូ​ល៕​

អត្ថបទដែលជាប់ទាក់ទង