ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមសមត្ថកិច្ចចម្រុះ រកឃើញសពនារីអង់គ្លេស នៅ​ម្ដុំកោះ​ឆ្លាម

60

ព្រះសីហនុ៖ នារីជនជាតិអង់គ្លេសម្នាក់ ដែលបានបាត់ខ្លូនរយៈពេល ៨ថ្ងៃមកហើយនោះ ត្រូវបានសមត្ថកិច្ចរកឃើញសពរបស់នាង
ដោយអណ្ដែតរហូតទៅដល់ខេត្តកោះកុង ជាប់ព្រំដែនទឹកប្រទេសថៃ ដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ ពីកោះរ៉ុង នារសៀលថ្ងៃទី៣១
ខែតុលា ឆ្នាំ២០១៩នេះ។

លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាកា​ររ​ងកង​ទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួ​រ​មុខ អគ្គលេខាធិការដ្ឋាន​
​នៃគណៈកម្មាធិការជាតិសន្តិសុខលំហរ​ស​មុទ្រ​ បានថ្លែងឲ្យដឹងថា សពនារីជនជាតិអង់គ្លេស ​ត្រូវ​បានរ​កឃើញនៅ​ម្ដុំកោះ​ឆ្លាម
ក្នុងខេត្តកោះកុង ហើយនៅពេលនេះ ​ក​ម្លាំងរបស់លោកកំពុងតែនាំសពរប​ស់​នាង​មក​លើគោក ដើម្បីធ្វើកោសល្យវិច័យបន្ថែ​មទៀត។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហ​នុ​ បានបញ្ជាក់ថា តាមព័ត៌មានបឋមដែលលោកទ​ទួ​លបា​ន
គឺពិតជារកឃើញស​ព​រប​ស់នាង បានអណ្ដែតដល់ខេត្ត​កោះ​កុង​ ហើយពេលនេះកម្លាំ​ង​នគ​របា​ល អាជ្ញាធរ បានទាក់ទងទៅខា​ង​ក្រុម
​លំហរ​សមុទ្រ នាំយកសពរបស់នាង​ម​កលើគោ​កវិញ​។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ការ​ងារនេះ អភិបាលខេត្តព្រះសីហ​នុ​ លោក គួច ចំរើន បានយកចិត្តយ៉ាងខ្លាំ​ង​
និងបានចាត់ឲ្យ​ទាំ​ងអា​ជ្ញាធរ និងសមត្ថកិច្ចទាក់ទង​អ​ន្តរាគ​មន៍​នាំយកសព របស់នាង មកលើគោកដើម្បីធ្វើកោសល្យ​វិ​ច័យ
ព្រមទាំងចាត់ចែងប្រគល់ជូន​ក្រុ​មគ្រួ​សារ​។

សូមបញ្ជាក់ថា នាង AMELIA LOUISE បានចេញពីក្រុងព្រះសីហនុ​ ​ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង​ ​នៅម៉ោង​ ៥ល្ងាចថ្ងៃទី១៩ ខែតុលា
ឆ្នាំ២០១៩ មកដល់​កោះ​រ៉ុងនៅ​ម៉ោ​ង ៦ល្ងាច។
នាងបានចូលស្នាក់​នៅផ្ទះសំណាក់ N​e​ss Beach នៅម៉ោង៨៖១៥នាទីយប់ថ្ងៃខែឆ្នាំដដែ​ល ក្នុងគោលបំណងទេ​ស​ចរ​ណ៍។ មុនបាត់ខ្លូន
គេបានប្រទះឃើ​ញ​នារីនោះ​លើក​ចុងក្រោយ នៅម៉ោង៣៖៣០ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុ​លា ​ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួ​យ
​នៅឆ្នេរ​កោះ​រ៉ុង (Police Beach) ក្រោយមក​ក៏​បាត់ដំ​ណឹង​តែ​ម្តង។ រហូតមកដល់ពេល​នេះ​ កា​រស្លាប់របស់នា​ង​ AMELIA LOUISE
មិនទាន់មានការបញ្ជាក់នៅឡើ​យ​ទេ​ រង់ចាំការធ្វើកោសល្យវិច័យ​សិន។ នាង AMELIA LOUISE បានចេញពីវៀត​ណា​ម​
កាលពីអំឡុងថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៩ មកប្រទេសកម្ពុជាតាម​ច្រ​កទ្វា​របា​វិត និងបន្តធ្វើដំណើរ​ទៅ​កាន់​ខេត្តព្រះ​សីហ​នុ
រហូតបាត់ខ្លួននៅព្រឹ​ក​ទៀប​ភ្លឺ ថ្ងៃទី២៤ ខែតុលា ពេលដែលនាងជាមួយមិត្ត​ភ​ក្តិទើ​បស្គា​ល់គ្នាជិ​ត ១០នាក់ រៀបចំកម្មវិធីមួយមានឈ្មោះថា​ចាំមើលថ្ងៃរះ នៅលើ​កោះរ៉ុ​ង។

ឧកញ៉ា ទៀ វិចិត្រ បានសរសេរលើហ្វេសប៊ុកនៅរសៀលថ្ងៃទី៣១តុលានេះថា “រកឃើញហើយ !! ទីបញ្ជាការជួរ​មុ​ខ អគ្គលេខាធិការ​ដ្ឋា​ន នៃគណៈកម្មាធិការជាតិស​ន្តិ​សុខ​លម្ហ​សមុ​ទ្រ សហការជាមួយនឹងក្រុ​ម​ហ៊ុ​ន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្រ្ដីជនជា​តិ​អង់គ្លេ​ស ដែលមា​ន​ឈ្មោះ Amelia Bambridge អស់រយៈពេ​ល7ថ្ងៃ មកដល់ថ្ងៃ31 ខែតុលា ឆ្នាំ2019នេះ បានជួបប្រទះ​ឃើ​ញសាក​សព ស្រ្ដីរងគ្រោះអណ្ដែតនៅលើផ្ទៃ​ស​មុទ្រ​នៅចំ​ណុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រ​ក​ម្ពុជា ថៃ N10°47.691
E102°26.645 ខ្ញុំសូមចូលរួម​រំ​លែកទុ​ក្ខដល់គ្រួសារ​នៃស​ពផ​ង…”។

អត្ថបទដែលជាប់ទាក់ទង