ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គួរឱ្យភ្ញាក់ផ្អើលវៀតណាមគ្រោងទិញយន្ដហោះ១០០គ្រឿងពីក្រុមហ៊ុនអាមេរិក Boeing

143

ទីឡុងដ៍៖ ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing បានឈានដល់កិច្ចព្រមព្រៀង លើការបញ្ជាទិញយន្ដហោះដឹកអ្នកដំណើរ ១០០គ្រឿងជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet Air នៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម VietJet Air បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជាទិញយន្ដហោះ Boeing ប្រភេទ 737 MAX ចំនួន១០០គ្រឿង ក្នុងតម្លៃទឹកប្រាក់ជាង១៣ពាន់លានដុល្លារ នៅឯពិធីតាំងពិពណ៌យន្ដហោះក្នុង ទីក្រុង Farnborough នៃភាគខាងត្បូងប្រទេសអង់គ្លេស។

គួរបញ្ជាក់ថា ក្នុងយន្ដហោះ១០០គ្រឿងខាងលើ មាន៨០គ្រឿងជាប្រភេទយន្ដហោះ 737 MAX 10 និង២០គ្រឿងជាយន្ដហោះ ប្រភេទ 737 MAX 8។ ម្យ៉ាងវិញទៀត ការបញ្ជាទិញនេះ នឹងក្លាយជាការពង្រីកផ្សារកាន់តែធំ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់
ក្រុមហ៊ុន Boeing ប្រឈមមុខនឹងគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុនផលិតយន្ដហោះអឺរ៉ុប Airbus៕

អត្ថបទដែលជាប់ទាក់ទង