ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់មានទម្ងន់២ខែចុកពោះ បណ្តាលឲ្យស្លាប់អាចសង្ស័យកូនក្រៅស្បូន

62

កណ្តាល៖នគរបាលក្រុងតាខ្មៅបានរាយការណ៍ពីករណីមនុស្សស្លាប់ហើយបើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញនិងលោកគ្រូអ្នកគ្រូពេទ្យកោសល្យវិច័យមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាលស្រ្តីរងគ្រោះស្លាប់ដោយសារចុកពោះបណ្តាលឲ្យស្លាប់(អាចកូនក្រៅស្បូន)

ហេតុការណ៍នេះកើតហេតុថ្ងៃទី៣១.១០.២០១៩វេលាម៉ោង:៤៥នាទីនៅចំណុចកើតហេតុផ្ទះជនរងគ្រោះភូមិលេខ១() សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល

ជនរងគ្រោះឈ្មោះគុណស្រីការភេទស្រីអាយុ១៩ឆ្នាំមុខរបរកម្មការនីជនជាតិខ្មែរទីកន្លែងស្នាក់នៅភូមិលេខ១កសង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល

សភាពរឿងហេតុ៖តាមការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថានៅថ្ងៃទី២៨.១០.២០១៩វេលាម៉ោង១៩:០០នាទីជនរង

គ្រោះបានទៅជាមួយសង្សារដែលរស់នៅជាមួយគ្នាដូចប្តីដោយប្រាប់អ្នកផ្ទះថាទៅមន្ទីរពេទ្យជនរងគ្រោះមានទម្ងន់២ខែហើយដោយទៅបាត់មិនឃើញមកវិញលុះដល់ថ្ងៃទី៣០.១០.២០១៩វេលាម៉ោង២០:០០នាទីឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញដោយប្រាប់ប្អូនថាចុកពោះណាស់រួចបានឲ្យប្រេងខ្យល់លាបពោះបន្ទាប់មកជនរងគ្រោះបានរាងធូរ  ដល់ថ្ងៃទី៣១.១០.២០១៩វេលាម៉ោង៥:០០នាទីជនរងគ្រោះនិយាយថាចុកពោះណាស់ក៏បានដេកខាងក្រៅបន្ទប់ជាមួយប្អូនរហូតដល់ម៉ោង:០០នាទីព្រឹកក៏ឃើញជនរងគ្រោះវារទៅដេកក្នុងបន្ទប់វិញប្រហែលមួយសន្ទុះក្រោយមកក៏បានដាស់ជនរងគ្រោះឲ្យហូបបាយស្រាប់តែជនរងគ្រោះមិនមាត់ទើបនាំគ្នាយកទឹកជូតមុខនិងអង្រួនជនរងគ្រោះឲ្យដឹងខ្លួនប៉ុន្តែជនរងគ្រោះមិនដឹងខ្លួនទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅ

ហើយបន្ទាប់មកបានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។

សមត្ថកិច្ចជំនាញបច្ចេកទេសខេត្តកណ្តាលផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅប៉ុស្តិ៍រដ្ឋបាលគ្រូពេទ្យអាជ្ញាធរឃើញថាសាកសពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ

សមត្ថកិច្ចបានធ្វើការសន្និដ្ឋាន៖តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញនិងលោកគ្រូអ្នកគ្រូពេទ្យកោសល្យវិច័យមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាលជនរងគ្រោះស្លាប់ដោយសារចុកពោះបណ្តាលឲ្យស្លាប់(អាចកូនក្រៅស្បូន)

អត្ថបទដែលជាប់ទាក់ទង