ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរ​បាល​រាជធានី​ភ្នំពេញ​ ចំនួន​ ៣២នាក់ ​ បានបញ្ជូនមកជួយសម្រួលចរាចរណ៍​ ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរក្នុងខេត្តព្រះសីហនុ​

130
ខេត្តព្រះសីហនុ៖ នគរ​បាល​រាជធានី​ភ្នំពេញ​ ចំនួន​ ៣២នាក់​បានបញ្ជូនមកជួយសម្រួលចរាចរណ៍​ ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរក្នុងខេត្តព្រះសីហនុ​ ក្នក្នុងកំឡុងពេលដែលខេត្តនេះ បាននឹងកំពុង
ជួសជុលស្ថាបនាផ្លូវ​ ចំនួន​ ៣៤ខ្សែ​ ននៅក្នុងខេត្ត។
  លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ កាលពីរសៀល​ថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ២០១៩​ បានអញ្ជេីញជួបសំណេះសំណាល​ និងសួសុខទុក្ខកងកម្លាំងនគរបាលចរាចរណ៍​ ដែលមកពីអគ្គ​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​ ចំនួន​ ៣២នាក់​ ដែលមកជួយសម្រួលចរាចរណ៍​ ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរក្នុងខេត្តព្រះសីហនុនេះ ​ ដដោយក្នុងពិធីជួបសំណេះសំណាលនោះ លោក​ អភិបាលខេត្ត​ បានផ្ដល់ថវិការដល់កងកម្លាំង​ ៣២នាក់​ ក្នុង​ម្នាក់​ៗ​ចំនួន​ ១.០០០.០០០៛​ (​ មួយ​លានរៀល​ )​ និង​កម្លាំង​ចរាចរណ៍​ខេត្តព្រះសីហនុ​  ចំនួន​ ៦៨នាក់​ ក្នុង​ម្នាក់​ៗ​ចំនួន​ ៥.០០០០៛​ (​ ប្រាំមុឺនរៀល​ )ផងដែរ​ ៕
អត្ថបទដែលជាប់ទាក់ទង