ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមន បើកបវេសនកាល នៅវិទ្យាល័យទួលទំពូង

91

ភ្នំពេញ ៖ កាលព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះលោកថេង សុថុល អភិបាលខណ្ឌចំការមនបានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលថ្មីនាឆ្នាំសិក្សា២០១៩-២០២០នៅវិទ្យាល័យទួលទំពូងស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទួលទំពូងទី១ខណ្ឌចំការមនរាជធានីភ្នំពេញ។
ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះលោកថេង សុថុល អភិបាលខណ្ឌចំការមនដែលជាគណៈអធិបតីបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថា វិស័យអប់រំគឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ទាំងផ្នែកបរិមាណ និងគុណភាព ។ ដូចនេះលោកអភិបាលខណ្ឌចំការមនដោយសូមផ្តាំផ្ញើទៅដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌចំការមនដោយលៃលកធ្វើយ៉ាងណាត្រូវតែខិតខំសិក្សារៀនសូត្រ ដើម្បីអោយក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ និងមិត្តល្អ ហើយដែលសំខាន់ជាងនេះទៅទៀតនោះត្រូវមានចិត្តតស៊ូ ក្នុងនាមជាយុវជនដែលជាទំពាំងស្នងឫស្សីដែលជាសរសរទ្រូងនៃប្រទេសជាតិប្រកបដោយគុណភាព ។ ហើយលើសពីនេះទៀតនោះដោយសូមអំពាវនាវដល់ក្មួយៗដែលជាសិស្សានុសិស្សទាំងអស់ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរណ៍គឺធ្វើដំណើរមានសុវត្ថិភាពជាពិសេសគឺត្រូវពាក់មួកសុវត្ថិភាពនៅពេលជិះម៉ូតូ និងដាក់ខ្សែក្រវ៉ាត់ជានិច្ចពេលបើកឡាន។លោកអភិបាលខណ្ឌចំការមនក៏បានធ្វើការអំពាវនាវទៅដល់ក្មួយៗដែលជាសិស្សានុសិស្សទាំងអស់ត្រូវតែនៅអោយឆ្ងាយពីគ្រឿងញៀន ពោលគឺត្រូវឆ្លើយថាទេចំពោះគ្រឿងញៀនដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើបាត់បង់ការសិក្សានិង ឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងសង្គម។ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌចំការមនថេង សុថុលក៏បានសូមសំណូមពរទៅដល់អាណាព្យាបាលសិស្សសូមជួយជំរុញនិងផ្កល់ឱកាសឱ្យកូនៗអោយសិក្សារៀនសូត្រអោយបានចប់ចុងចប់ដើមផងដែរពោលគឺនៅមហាវិទ្យាល័យ។
នាឱកាសនោះលោកថេង សុថុលអភិបាលខណ្ឌចំការមនក៏បានផ្តល់ដំបូន្មានល្អៗក៏ដូចជាការចែករំលែកចំណេះដឹងមួយចំនួន ទៅដល់ក្មួយៗដែលជាសិស្សានុសិស្សទាំងអស់ថា ៖ ការសិក្សារៀនសូត្រគឺមិនមែនមករៀនលំៗ ឬច្បោលៗយករួចតែខ្លួននោះទេ ពោលគឺត្រូវដាក់ចិត្ត ដាក់កាយក្នុងការសិក្សារៀនសូត្រក្រេបយកចំណេះដឹង គ្រប់មុខវិជ្ជាដែលលោកគ្រូអ្នកគ្រូខិតខំបង្ហាត់បង្រៀននៅសាលានោះត្រូវអោយបានច្បាស់លាស់ប្រាកដប្រជា សម្រាប់ខ្លួនយើងគ្រប់ៗគ្នាទៅថ្ងៃអនាគត។ហើយចំពោះសិស្សានុសិស្សណាដែលសិក្សារៀនសូត្របានពូកែនិងទទួលបាន ពិន្ទុល្អហើយបាន ជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងពេលប្រលង នោះគឺជាការខិតខំរបស់សិស្សនោះហើយ ដែលបានព្យាយាមនឹងតស៊ូ ក្នុងការប្រឹងប្រែងសិក្សារៀនសូត្រ ហើយការប្រឹងប្រែងនៅពេលនេះ គឺជាចំណេះដឹងដ៏ប្រពៃសម្រាប់ខ្លួនយើងយកទៅប្រើប្រាស់នៅពេលចូលបម្រើការងារនៅតាមបណ្ដាក្រុមហ៊ុនឯកជននិងតាមអង្គភាពក្រសួង មន្ទីររដ្ឋផងដែរទៅថ្ងៃអនាគត និងដើម្បីប្រើប្រាស់សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងសង្គមជាតិយើងទាំងមូលផងដែរ អោយសមទៅនឹងសុភាសិតខ្មែរនិយាយថា “ ទំពាំងស្នងឬស្សី ” ។
ក្នុងឱកាសបវេសនការ ខាងលើនេះដែរ គណៈអធិបតីក៏បានធ្វើពិធីប្រគល់ប័ណ្ឌសសើររួម និង ថវិការមួយចំនួនជូនដល់សាលា ចំពោះការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនក្មួយៗសិស្សានុសិស្ស ៕

អត្ថបទដែលជាប់ទាក់ទង