ចំណុចគោលដៅផ្លូវចំនួន១៣ ដែលត្រូវបិទមិនឲ្យម៉ូតូ រឺម៉ក ឬរថយន្តបើកចេញចូល ក្នុងឱកាសពិធីបុណ្យអុំទូក ដើម្បីកាត់បន្ថយការកកស្ទះ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១វិច្ឆិកានេះ បានសេចក្តីជូនដំណឹងដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបទាក់ទងទៅនឹងទីតាំងដែលត្រូវបិទមិនឲ្យម៉ូតូ រឺម៉ក ឬរថយន្តបើកចេញចូល ក្នុងឱកាសពិធីបុណ្យអុំទូក ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសគឺបង្ករលក្ខណ:ងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋក្នុងការដើរចូលមកទស្សនាកម្មវិធីកម្សាន្តនានា ក៏ដូចជាពិធីប្រណាំងទូក។
ផ្លូវដែលត្រូវបិទមានដូចខាងក្រោម:
1. ផ្លូវ ២៩៤ កែងផ្លូវនរោត្តម
2. ផ្លូវសុរ៉ាមរិទ្ធ កែងនាគបាញ់ទឹក
3. ផ្លូវ ២៤០ កែងផ្លូវព្រះស៊ីសុវត្ថិ
4. ផ្លូវ ២៤០ កែង ផ្លូវសុធារស់
5. ផ្លូវប៉ាស្ទ័រ ៥១ កែងវត្តលង្កា
6. ផ្លូវ២៤០ កែងផ្លូវប៉ាស្ទ័រ ៥១
7. ផ្លូវ ២២២ កែងផ្លូវប៉ាស្ទ័រ ៥១
8. ផ្លូវ ១៨៤ កែងផ្លូវនរោត្តម
9. ផ្លូវ ២៤០ កែងផ្លូវនរោត្តម
10. រោងកុនលុច្យ កែងផ្លូវនរោត្តម
11. ផ្លូវព្រះស៊ីសុវត្ថិ កែងវត្តបទុមវតី
12. ផ្លូវលេខ១៩ កែង ផ្លូវលេខ១៣
13. ផ្លូវ១៩ កែងផ្លូវ១៨៤
ស្នងការដ្ឋាននគរបាលរាជធានី សូមបងប្អូនប្រជាពលរដ្ឋទទួលជ្រាបជាព័ត៌មាន និងចូលរួមគោរពតាមសេចក្តីណែនាំនេះ ដើម្បីងាយស្រួលដល់កម្លាំងសមត្ថកិច្ច ក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេសដើម្បីកុំឲ្យមានការកកស្ទះ និងងាយស្រួលដល់អ្នកថ្មើរជើងដើម្បីដើរចូលទស្សនាកម្មវិធីកម្សាន្តនានា។
ស្នងការនគរបាលរាជធានីភ្នំពេញ សូមអរគុណទុកជាមុន ក្នុងការចូលរួមសហការពីបងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់។ ពិធីបុណ្យអុំទូក អកអំបុក និងសំពេះព្រះខែ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ១១ និងទី១២ ខែវិច្ឆិកា ខាងមុខនេះ៕